(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៦១,០៨០,៥៨១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៣៤៥,០១៨នាក់ និងជាសះស្បើយឡើងវិញ ១៣៨,៨៦៣,៤៧២នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣,៥៨៦,១៣៦នាក់ ស្លាប់ចំនួន ៥៩៧,៧៨៥នាក់ និងជាសះស្បើយចំនួន ២៦, ៦២០,២២៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២៣, ៧០២,៨៣២នាក់ ស្លាប់ចំនួន ២៥៨,៣៥១នាក់ និងជាសះស្បើយ ១៩,៧២៨, ៤៣៦នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៥,៣៦១,៦៨៦នាក់ ស្លាប់ ៤២៨,២៥៦នាក់ និងជាសះស្បើយ ១៣,៩២៤, ២១៧នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖