(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី នៅថ្ងៃអង្គារសប្ដាហ៍នេះបានបញ្ជាក់ពីជំហររបស់ចិនជុំវិញបញ្ហាអាហ្វហ្គានីស្ថាន ដោយលោកអំពាវនាវឱ្យមាន កិច្ចខិតខំប្រឹងប្រែងផ្សះផ្សាជាតិ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១។

លោក វ៉ាង យី បានធ្វើការកត់សម្គាល់ខាងលើ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេស មកពីបណ្ដាប្រទេសជាច្រើនក្នុងនោះរួមមាន អ៊ូបេគីស្ថាន និងតាជីគីស្ថាន។ ដោយចង់សំដៅលើការកងទ័ពអាមេរិក ចេញពីអាហ្វហ្គានីស្ថាន ប្រមុខការទូតចិនរូបនេះបានសង្កត់ធ្ងន់ថា រាល់ការដកកងទ័ពបរទេសចេញពីអាហ្វហ្គានីស្ថាន គួរតែធ្វើឡើងដោយការទទួលខុសត្រូវ ហើយបញ្ចៀសនូវរាល់សកម្មភាពតក់ក្រហល ដែលអាចនឹងបង្កឱ្យបញ្ហា ឬការរាំងស្ទះដល់ ការផ្សះផ្សាជាតិ និងសន្តិភាពសម្រាប់អាហ្វហ្គានីស្ថាន។

គួរបញ្ជាក់ថា បើតាមលោក វ៉ាង យី អ៊ូបេគីស្ថាន និងតាជីគីស្ថាន រួមទាំងប្រទេសក្បែរខាងអាហ្វហ្គានីស្ថាន សុទ្ធតែគំាទ្រយ៉ាងពេញទំហឹងដល់ ការជំរុញដំណើរការស្វែងរកសន្តិភាព នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ៕