ប្រទេសស្លូវ៉ាគីសម្រេចផ្អាកការចាក់វ៉ាក់សាំង AstraZeneca សម្រាប់ដូសទី១ ជុំវិញបញ្ហាកំណកគ្រាប់ឈាម (Video inside)
11-05-2021 23:41
(ស្លូវ៉ាគី)៖ ក្រសួងសុខាភិបាលស្លូវ៉ាគីបាននិយាយថា ខ្លួនបានសម្រេចផ្អាកការចាក់ដូសទី១ នៃវ៉ាក់សាំង AstraZeneca បន្ទាប់ពីផ្តល់សញ្ញាថា ប្រទេសមួយនេះកំពុងស៊ើបអង្កេតលើករណីអ្នកជំងឺ ដែលបានទទួលវ៉ាក់សាំងបង្ការនេះ ហើយបានស្លាប់ដោយសារបញ្ហាកំណកឈាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១។
ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអង្គារនេះថា «មានតែមនុស្សដែលកំពុងរង់ចាំការចាក់វ៉ាក់សាំងលើកទី២ ប៉ុណ្ណោះ ដែលបច្ចុប្បន្នកំពុងបន្តឲ្យចាក់វ៉ាក់សាំង AstraZeneca»៕