(ប៉េកាំង)៖ ពីរបីថ្ងៃកន្លងទៅនេះ អ្នកនយោបាយមួយចំនួនរបស់អាមេរិក បាននិយាយថាបែបនេះបែបនោះអំពីរឿង ដែលតុលាការតំបន់រដ្ឋបាលពិសេសហុងកុង បានកាត់ក្តីតាមច្បាប់ទៅលើពួកឧទ្ទាមប្រឆាំងប្រទេសចិន និងបង្កភាពចលាចលនៅហុងកុង រហូតដល់លើកឡើង ការទាមទារមិនសមហេតុផល ស្តីពីការដោះលែងឧក្រិដ្ឋជនទាំងនេះ។

នាពេលថ្មីៗកន្លងទៅនេះ អ្នកនយោបាយទាំងនេះ ដែលបានអះអាងជាបន្តបន្ទាប់ថា គួរតែគាំពាររបៀបរៀបរយអន្តរជាតិ ដែលចាត់ទុកក្បូនច្បាប់ជាមូលដ្ឋាន តាមពិតទៅ បែរជាធ្វើសកម្មភាពល្មើសច្បាប់អន្តរជាតិ និងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិទៅវិញ។

គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃទៀត ជាគោលការណ៍សំខាន់និងក្រមមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិរបស់ «ធម្មនុញ្ញអង្គការសហប្រជាជាតិ» ហើយក៏ជាការធានាពីឬគល់ ដើម្បីគាំពារអធិបតេយ្យភាព និងឯករាជ្យជាតិនៃបណ្តាប្រទេសនានា ក៏ដូចជាគាំពារសមភាព និងយុតិ្តធម៌អន្តរជាតិផងដែរ។

កាលពីឆ្នាំ១៩៧០ អង្គការសហប្រជាជាតិបានអនុម័ត «សេចកី្តប្រកាសជាគោលការណ៍នៃច្បាប់អន្តរជាតិ» ដែលបានកំណត់យ៉ាងច្បាស់ថា មិនថាប្រទេសទឬក្រុមប្រទេសណាមួយ សុទ្ធតែគ្មានសិទិ្ធធ្វើការជ្រៀតជ្រែក ដោយផ្ទាល់ឬដោយប្រយោល ទៅលើកិច្ចការផ្ទៃក្នុងនិងកិច្ចការទូត របស់ប្រទេសដទៃទៀត ទោះតាមទម្រង់ណាឬសំអាងតាមលេសណាក៏ដោយ។

ប៉ុន្តែ អ្នកនយោបាយអាមេរិកមួយចំនួន មិនអើពើនឹងក្បូនច្បាប់អន្តរជាតិដូចពោលខាងលើ បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងគាំទ្របទឧក្រិដ្ឋរបស់ពួកឧទ្ទាមប្រឆាំងប្រទេសចិន និងបង្កភាពចលាចល នៅហុងកុងម្តងហើយម្តងទៀត។ ប្រការទាំងនេះធ្វើឱ្យអ្នកផងទាំងពួងមើលឃើញកាន់តែច្បាស់ថា ពួកគេកាន់ទង់ដែលហៅថា «សេរីភាព» និង ប្រជាធិបតេយ្យ» ប៉ុន្តែ គោលបំណងពិតប្រាកដគឺ ចង់ធ្វើឱ្យហុងកុងមានភាពវឹកវរ និងទប់ស្កាត់ប្រទេសចិន។

មិនត្រឹមតែនៅហុងកុងប៉ុណ្ណោះទេ អ្នកនយោបាយអាមេរិកមួយចំនួន ក៏បានអនុវត្តជ្រៀតជ្រែកនិយម នៅលើពិភពលោកទាំងមូលផងដែរ ។ ក្នុងរយៈពេលជាង៧០ឆ្នាំកន្លងមក បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ ពីការឈ្លានពានដោយយោធា ដល់ការដាក់ទណ្ឌកម្ម និងគាបសង្កត់ រហូតដល់ការញុះញង់ឱ្យបង្កភាពចលាចល ដើម្បីគាំពារអនុត្តរភាពរបស់ខ្លួន នៅទូទាំងពិភពលោក អាចនិយាយបានថា អាមេរិកបានប្រើប្រាស់ជ្រៀតជ្រែកនិយម បែបអាមេរិកឱ្យអស់ពីសមត្ថភាព។

ដូចនេះ រាល់ពេលអ្នកនយោបាយអាមេរិកមួយចំនួន បានអះអាងថានឹងឈរនៅជាមួយ «ប្រជានហុងកុង» ពិភពលោកទាំងមូល សុទ្ធតែដឹងច្បាស់ថា នេះគ្រាន់តែជារឿងកំប្លែងគួរឱ្យអស់សំណើចតែប៉ុណ្ណោះ ។ រីឯ «ប្រជានហុងកុង» ដែលពួកគេបានលើកឡើងនោះ តាមពិតទៅគឺជាពួកឧទ្ទាមប្រឆាំងប្រទេសចិន និងបង្កភាពចលាចលនៅហុងកុងហ្នឹងឯង។ សិទ្ធិមនុស្សនិងសេរីភាពនៅហុងកុង ទទួលបានការធានាយ៉ាងពេញលេញ ពីច្បាប់មូលដ្ឋាន។

អ្នកនយោបាយអាមេរិកមួយចំនួនតូច ប៉ុនប៉ងជះឥទ្ធពលអាក្រក់ ដល់ប្រព័ន្ធយុត្តិធម៌និងច្បាប់នៃហុងកុង ទង្វើបែបនេះពិតជា នឹងត្រូវបរាជ័យជាមិនខាន។ ដោយសារនាពេលបច្ចុប្បន្នហុងកុងគ្មានកន្លែងសម្រាប់ឱ្យ «ពួកលូកបាតដៃខ្មៅ» របស់អាមេរិកនិងលោកខាងលិច បន្តបន្កភាពចលាចលនោះឡើយ៕