(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៥៩,៥៩៦,៥៧៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៣១៧,៤៦៦នាក់ និងជាសះស្បើយឡើងវិញ ១៣៧,២៥៩,៨៤៨នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣,៥១៥,៣០៨នាក់ ស្លាប់ចំនួន ៥៩៦,១៧៩នាក់ និងជាសះស្បើយចំនួន ២៦, ៥០៧,៤២៧នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២២, ៩៩១,៩២៧នាក់ ស្លាប់ចំនួន ២៥០,០២៥នាក់ និងជាសះស្បើយ ១៩,០២១, ២០៧នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៥,២១៤,០៣០នាក់ ស្លាប់ ៤២៣,៤៣៦នាក់ និងជាសះស្បើយ ១៣,៧៥៩, ១២៥នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖