(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។

១៖ សហរដ្ឋអាមេរិក៖ «មនុស្ស៧នាក់ស្លាប់ក្នុងករណីបាញ់ប្រហារ នៅឯពិធីខួបកំណើតមួយក្នុងរដ្ឋ Colorado»

២៖ ឥណ្ឌា៖ នៅក្នុងមន្ទីរពេទ្យមួយនៃទីក្រុងញូដេលី វេជ្ជបណ្ឌិតរហូតដល់ ៨០នាក់បានឆ្លងជំងឺកូវីដ-១៩ និងម្នាក់បាត់បង់ជីវិត

៣៖ តួលេខពិតជាក់ស្តែងនៃអ្នកស្លាប់ដោយសារកូវីដ-១៩ នៅអាមេរិក គឺខ្ពស់ជាងតួលេខផ្លូវការ, នេះបើតាមអ្នកជំនាញជំងឺឆ្លងអាមេរិក

៤៖ ភាគហ៊ុនក្រុមហ៊ុនថែទាំសុខភាពចិន ហក់ឡើងខ្ពស់ បន្ទាប់ពីផែនការលើកលែងប៉ាតង់វ៉ាក់សាំងកូវីដ-១៩ រងការជំទាស់ពីអឺរ៉ុប

៥៖ វៀតណាមរកឃើញករណីឆ្លងក្នុងសហគមន៍ សរុបជាង៤៤០នាក់ គិតចាប់តាំងពីកូវីដ-១៩ បានផ្ទុះឡើងវិញ នៅចុងខែមុន

៦៖ លោក ដូណាល់ ត្រាំ ពិតជាបានលើកទឹកចិត្តឱ្យក្រុមកុបករវាយប្រហារវិមានសភាមែន, នេះបើតាម Facebook