(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៥៧,៥៣០,៧២៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,២៨៣,៧២៧នាក់ និងជាសះស្បើយឡើងវិញ ១៣៤,៩៥៤,៩៤៧នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣,៤១៨,៨២៦នាក់ ស្លាប់ចំនួន ៥៩៤,៩១១នាក់ និងជាសះស្បើយចំនួន ២៦, ៣២៤,៧៥៧នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២១, ៨៨៦,៦១១នាក់ ស្លាប់ចំនួន ២៣៨,២៦៥នាក់ និងជាសះស្បើយ ១៧,៩១៧, ០៨៥នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៥,០៨៧,៣៦០នាក់ ស្លាប់ ៤១៩,៣៩៣នាក់ និងជាសះស្បើយ ១៣,៦៤០, ៤៧៨នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖