(គួរឡាឡាំពួរ)៖ ក្រសួងសុខាភិបាលម៉ាឡេស៊ីនៅថ្ងៃសុក្រនេះបានប្រកាសថា ប្រទេសម៉ាឡេស៊ីបានកត់ត្រាករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ៤,៤៩៨ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ក្នុងរយៈពេលប៣ខែកន្លងមកនេះ ដែលធ្វើឱ្យចំនួនសរុបនៅទូទាំងប្រទេសកើនឡើងដល់ ៤៣២,៤២៥ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១។

នេះជាលើកទី១ ហើយ ដែលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានរាយការណ៍ពីករណីឆ្លងជាង ៤,០០០ករណី ក្នុងរយៈពេលត្រឹម ២៤ម៉ោងចាប់តាំងពីដើមខែកុម្ភៈមក។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីលោក Nour Hisham Abdullah បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្នុងចំណោមករណីថ្មីខាងលើ មានករណី០៥ករណីជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងសហគមន៍ទាំងអស់។

ក្នុងរយៈពេលដូចគ្នានេះ ម៉ាឡេស៊ីក៏បានរកឃើញអ្នកស្លាប់ថ្មីចំនួន ២២នាក់បន្ថែមទៀតផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១,៦៣២ នាក់។

គួរបញ្ជាក់ បច្ចុប្បន្នករណីសកម្មដែលកំពុងសម្រាកព្យាបាលគឺមាន ៣៤,៧៨៩នាក់ ក្នុងនោះអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរមាន ៣៧២នាក់៕