(បាងកក)៖ នៅថ្ងៃសុក្រនេះ អាជ្ញាធរថៃបានប្រកាសពី ការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន២,០៤៤នាក់ ហើយអ្នកជំងឺ២៧នាក់ទៀត ទើបតែបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation Thailand នៅថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១។

សម្រាប់ករណីឆ្លងថ្មីៗទាំងនោះ គឺត្រូវបានរកឃើញភាគច្រើនបំផុត នៅរាជធានីបាងកកដដែល ជាមួយចំនួន៨៦៩នាក់។ បន្ទាប់មកទៀត គឺនៅខេត្ត Nonthaburi ដែលមានចំនួន២០១ករណី និងនៅខេត្ត Samut Prakan ដែលមាន១៦៥ករណី។ ករណីឆ្លងថ្មីៗដែលថៃប្រកាស រកឃើញនៅថ្ងៃសុក្រនេះ គឺមានតែ០៤ករណីប៉ុណ្ណោះ ដែលជាករណីនាំចូល។

ដោយឡែក សម្រាប់ករណីអ្នកជំងឺទើបតែស្លាប់ទាំង២៧នាក់ មាន១៨ករណីនៅទីក្រុងបាងកក, ០២ករណីនៅខេត្ត Samut Prakan, ០២ករណីនៅខេត្ត Nonthaburi ខណៈខេត្ត Chaiyaphum, Chachoengsao, Ranong, Rayong និង Pathum Thani មាន០១ករណីដូចគ្នា ហើយអ្នកទាំងនោះ មានអាយុចន្លោះ៣០-៩០ឆ្នាំ និងភាគច្រើនជាអ្នកមានជំងឺរ៉ាំរ៉ៃប្រចាំកាយ។

គួរបញ្ជាក់ថា នៅថ្ងៃដដែលនេះ ថៃក៏បានប្រកាសពីករណីអ្នកជំងឺជាសះស្បើយជាង ២,៣០០នាក់ផងដែរ។ សរុបមកគិតត្រឹមថ្ងៃសុក្រនេះ ថៃមានករណីឆ្លង COVID-19 សរុបកើនដល់ ៧៨,៨៥៥នាក់ ក្នុងនោះស្លាប់៣៦៣នាក់ និងជាសះស្បើយ ៤៩,១៧២នាក់។ ចំណែកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការវិញ គឺវ៉ាក់សាំងសរុបចំនួន១,៦៥១,៧៨២ដូស ត្រូវបានចាក៕