(ប៉េកាំង)៖ នៅទូទាំងប្រទេសចិនមានប្រជាជនចំនួន២៣០លាននាក់បានធ្វើទេសចរណ៍ក្នុងស្រុក ទទួលបានប្រាក់ចំណូលខាងវិស័យទេសចរណ៍ចំនួន ១១៣២៣០លានយាន់ប្រាក់ចិន បានកើនឡើង១១៩.៧ភាគរយនិង១៣៨.១ភាគរយ ដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ នៅទូទាំងប្រទេសចិនបានលក់សំបុត្រភាពយន្តចំនួនលើសពី១ពាន់៦រយលានយាន់ប្រាក់ចិនដែលបានបំបែកកំណត់ត្រាថ្មីបំផុតក្នុងប្រវតិ្តសាស្ត្រ ល។ល
ក្នុងវិស្សមកាលទិវាពលកម្មអន្តរជាតិ១ ឧសភាដែលទើបបានកន្លងផុតទៅ ទីផ្សារប្រើប្រាស់របស់ប្រទេសចិនដែលមានភាពសន្ទុះខ្លាំងក្លាធ្វើឱ្យ ពិភពលោកភ្ញាក់ផ្អើល។
ទីភ្នាក់សារព័ត៌មាន Bloomberg បានផ្សាយដំណឹងថាមិនថាសំបុត្រយន្តហោះក្នុងស្រុក ឬមួយក៏សំបុត្រសួនកំសាន្តក្តី សុទ្ធតែបានលក់ដាច់ទាំងអស់ នៅមុនពេលវិស្សមកាល១ឧសភាពបានចូលមកដល់ប្រការនេះបានបង្ហាញឱ្យឃើញថាបន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ ការងើបឡើងវិញ របស់ប្រទេសចិនបាននិងកំពុងបង្កើនល្បឿនជាបណ្តើរៗ។
ទិដ្ឋភាពរុងរឿងក្នុងវិស្សមកាល១ ឧសភា មិនត្រឹមតែបានពិនិត្យបញ្ជាក់ពីប្រសិទ្ធភាពនៃការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏បានសឱ្យឃើញម្តងទៀតថាទីផ្សារប្រើប្រាស់របស់ប្រទេសចិនបាននិងកំពុងងើបឡើងវិញជាបន្តបន្ទាប់។ ដូចនេះរដ្ឋាភិបាលចិន បានចាត់វិធានការមួយចំនួន ដូចជាដាក់ចេញគោលនយោបាយក្នុងន័យពង្រីកតម្រូវការក្នុងស្រុក ជំរុញការប្រើប្រាស់លើកកម្ពស់ប្រាក់ចំណូលរបស់ ប្រជាជន និងកែលម្អបរិយាកាសប្រើប្រាស់ជាដើម វិធានការទាំងនេះបានដើរតួនាទីជាវិជ្ជមាន។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ការប្រើប្រាស់ជាយុថ្កាសម្រាប់លំនឹងដំណើរការនៃសេដ្ឋកិច្ចចិន។ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៩ នៅប្រទេសចិន អត្រារួមចំណែករបស់ការប្រើប្រាស់ក្នុងកំណើនសេដ្ឋកិច្ច គិតជាមធ្យមប្រហែល៦០ភាគរយ។ រីឯប្រទេសអភិវឌ្ឍន៍វិញ ទិន្នន័យនេះប្រហែលជា ៧០ភាគរយ ឬ៨០ភាគរយ។ នេះមានន័យថាតួនាទីជំរុញសេដ្ឋកិច្ចចិនរបស់ការប្រើប្រាស់នៅតែមានចន្លោះលើកកម្ពស់ទៀត។
យោងតាមការលើកកម្ពស់ កម្រិតនៃការប្រើប្រាស់ រូបមន្តប្រើប្រាស់បែបថ្មីបានកើតមានជាបន្តបន្ទាប់ និងសកម្មភាពប្រើប្រាស់តាមអនឡាញ និងនៅកន្លែង ផ្ទាល់បានពន្លឿន ការរួមបញ្ចូលគ្នាបានជាសក្តានុពលខាងការប្រើប្រាស់បរបស់ប្រទេសចិនត្រូវបានបំផុសឡើងឥតឈប់ឈរ ហើយក៏បាននាំមកនូវ កាលានុវត្តភាព ចែករំលែកកាន់តែច្រើនដល់ពិភពលោកទាំងមូលផងដែរ។
ដោយឡែក ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែឧសភា ពិព៍រណ៌ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកដំបូងនឹងបើកធ្វើនៅខេត្តហៃណាននៃប្រទេសចិនពន្លាដាក់ បង្ហាញទំនិញអន្តរជាតិមានទំហំដល់ទៅ៦ម៉ឺនម៉ែត្រក្រឡា ត្រូវជា៧៥ភាគរយនៃទំហំសរុប។ ចាប់ពីពិព័រណ៍ផលិតផលនាំចេញនាំចូលប្រទេសចិន ដល់ពិព័រណ៍នាំចូលចិនអន្តរជាតិនិងពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ រហូតដល់ពិព៍រណ៌ទំនិញប្រើប្រាស់ចិនអន្តរជាតិរដ្ឋាភិបាលចិនកំពុង អនុវត្តតាមពាក្យសន្យារបស់ខ្លួនស្តីពី «ការធ្វើឱ្យទីផ្សារចិនក្លាយទៅជាទីផ្សារសកល» តាមប្រតិបត្តិការជាក់ស្តែង។
រីឯនិយាយចំពោះសហគ្រាសបរទេសដែលសង្ឃឹមចង់ដើរចេញផុតពីស្រមោលខ្មៅនៃជំងឺឆ្លង ទីផ្សារចិនជាឱកាសដែលមិនអាចខកខានបាននោះទេ អ្វីដែលពួកគេត្រូវតែធ្វើគឺរកបាន «កូនសោ» សម្រាប់បើកទីផ្សារដែលមានទ្រង់ទ្រាយដ៏ធំធេងបំផុតនៅលើពិភពលោកនេះ៕