(ប៉េកាំង)៖ ឃ្លា «取之有度 用之有节 (qǔ zhī yǒu dù yòng zhī yǒu jié» មានន័យថា ការប្រើប្រាស់ធនធានធម្មជាតិ ក្នុងកម្រិតណាមួយនិងដោយសន្សំសំចៃ។ ឃ្លាបុរាណនេះដកស្រង់ចេញកពីស្នាដៃសៀវភៅ «资治通鉴» ដែលនិពន្ធជាង៩០០ឆ្នាំមុន។ វាបានចាក់គ្រឹះសម្រាប់គំនិតរបស់ប្រជាជនចិន ដែលរួមរស់ដោយចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិ។
តើត្រូវយ៉ាងដូចម្តេចដើម្បីឱ្យមានតុល្យភាពរវាង ការអភិវឌ្ឍន៍និងការការពារអូកេបរិស្ថាន គឺជាបញ្ហាជាក់ស្តែង ដែលប្រទេសជាច្រើនប្រឈមមុខ។ ពឹងផ្អែកលើគំនិតអរិយធម៌អេកូឡូស៊ីប្រពៃណីចិនស្តីពី «ការប្រើប្រាស់ធនធានធម្មជាតិ ក្នុងកម្រិតណាមួយនិងដោយសន្សំសំចៃ» នេះ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងថា គំនិតអភិវឌ្ឍន៍បែបអរិយធម៌អេកូឡូស៊ីដែលថា ទឹកខៀវភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់។ គំនិតអភិវឌ្ឍន៍មួយនេះចែកជា ៣ដំណាក់កាល៖
ក្នុងដំណាក់កាលដំបូង «ត្រូវការតែភ្នំមាសភ្នំប្រាក់ មិនត្រូវការទឹកខៀវភ្នំបៃតងនោះទេ» ពោលគឺមិនគិតពីសមត្ថភាពរ៉ាប់រងនៃបរិស្ថាន គិតតែពីការប្រមូលធនធានធម្មជាតិ នេះគួរតែបោះបង់ចោលយ៉ាងដាច់ខាត។ ដំណើរការនៃឧស្សាហូបនីយកម្ម បានបង្កើតទ្រព្យសម្បត្ដិ ដែលមិនធ្លាប់មានកាលពីមុន ប៉ុន្តែក៏បានបង្កើតការប៉ះទង្គិចខាងអេកូឡូស៊ី ដែលមិនអាចបំបែកបាន។
ដំណាក់កាលទី២គឺ «ត្រូវការភ្នំមាសភ្នំប្រាក់ផង ត្រូវការភ្នំបៃតងទឹកស្អាតផង» ដែលផ្តោតសំខាន់លើការអភិវឌ្ឍន៍ជានិរន្តរភាព និងសម្របសម្រួល។ អ្នកផងទាំងពួងបានសម្គាល់ហើយថា បរិស្ថានជាមូលដ្ឋានគ្រឹះ នៃការរស់រានមានជីវិតនិងការអភវិឌ្ឍន៍។
ប្រទេសចិននាពេលបច្ចុបន្បន្ន បានឈានចូលដំណាក់កាលទីបីហើយ ពោលគឺ៖ «ទឹកស្អាតភ្នំបៃតងជាភ្នំមាសភ្នំប្រាក់ (/绿水青山就是金山银山)» ដែលសង្កត់ធ្ងន់ថា ការការពារអេកូបរិស្ថានក៏ជាការអភិវឌ្ឍន៍ដែរ ហើយឃ្លានេះបានអធិប្បាយយ៉ាងរស់រវើកបំផុត នូវខ្លឹមសារស្នូលនៃសមាគមន៍រួមវាសនារខាងជីវិត វាងមនុស្សនិងធម្មជាតិ។ ទឹកស្អាតនិងភ្នំបៃតងផ្ទាល់ គឺជាទ្រព្យសម្បត្តិ ចំណែកឧត្តមភាពខាងអេកូឡូស៊ី ក៏អាចក្លាយជាឧត្តមភាពខាងសេដ្ឋកិច្ចផងដែរ។
នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ដែលជាទិវាភពផែនដីអន្តរជាតិ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាកាសធាតុ និងបានអធិប្បាយដោយគ្រប់ជ្រុងជ្រោយនិងជាប្រព័ន្ធ នូវទស្សនៈអំពីសមាគមន៍រួមវាសនាខាងជីវិត រវាងមនុស្សជាតិនិងធម្មជាតិជាលើកដំបូង។ លោកបានគូសបញ្ជាក់ពីមាគ៌ាសហប្រតិបត្តិការ សម្រាប់ឆ្លើយតបនឹងបញ្ហាបរិស្ថាន និងការបង្កើតពិភពលោកដ៏ស្រស់ស្អាត ពោលគឺ៖ ភពផែនដីជាស្រុកកំណើតតែមួយគត់ របស់មនុស្សជាតិ យើងត្រូវការពារអេកូបរិស្ថានដូច ដែលយើងការពារភ្នែករបស់ខ្លួន ថែរក្សាអេកូបរិស្ថានដូច ដែលយើងយកចិត្តទុកដាក់ជីវិតរបស់ខ្លួន។
ពិតណាស់ មនុស្សជាតិមានភពផែនដីតែមួយ។ ការការពារបរិស្ថាន ជាទំនួលខុសត្រូវរបស់ពិភពលោកទាំងមូល និងជាទំនួលខុសត្រូវរបស់អ្នកទាំងអស់គ្នា៕