(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៥៦,៦៧៧,៦២៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,២៦៩,២២០នាក់ និងជាសះស្បើយឡើងវិញ ១៣៤,០៤០,០៤៧នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣,៣៦៩,១៩២នាក់ ស្លាប់ចំនួន ៥៩៤,០០៦នាក់ និងជាសះស្បើយចំនួន ២៦, ១០៥,៤១១នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២១, ៤៨៥,២៨៥នាក់ ស្លាប់ចំនួន ២៣៤,០៧១នាក់ និងជាសះស្បើយ ១៧,៥៩៧, ៤១០នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៥,០០៩,០២៣នាក់ ស្លាប់ ៤១៧,១៧៦នាក់ និងជាសះស្បើយ ១៣,៥៩១, ៣៣៥នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖