Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សកម្មភាពជំរុញការប្រើប្រាស់ប្រចាំខែ នៅទូទាំងប្រទេសចិនឆ្នាំ២០២១ និងទិវាទិញទំនិញ «៥ ឧសភា» ប្រារព្ធធ្វើនៅក្រុងសៀងហៃ

04-05-2021 10:26

(ប៉េកាំង)៖ នៅយប់ថ្ងៃទី១ ខែឧសភា សកម្មភាពជំរុញការប្រើប្រាស់ប្រចាំខែ នៅទូទាំងប្រទេសចិនឆ្នាំ២០២១ និងទិវាទិញទំនិញ ៥ ឧសភា ក្រុងសៀងហៃ ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្មចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលក្រុងសៀងហៃ បានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលពិព័រណ៌ក្រុងសៀងហៃ។

លោក Li Qiang សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាលេខាធិការ នៃគណៈកម្មការបក្សក្រុងសៀងហៃ, លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ព្រមនិងមន្ត្រីទទួលខុសត្រូវពាក់ព័ន្ធ បានចូលរួមពិធីបើកសកម្មភាព។

ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong បានគូសបញ្ជាក់ថា ក្នុងនាមជាស្ថានីយវិទ្យុនិងទូរទស្សន៍ជាតិចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានប្រកាន់ខ្ជាប់ការជំរុញការប្រើប្រាស់ឱ្យកើនឡើងវិញ និងបញ្ចេញសក្តានុពលតាមរយៈវិធីច្រើនបែបយ៉ាង ព្រមនិងជំរុញឱ្យបង្កើតជានិម្មាបនកម្មអភិវឌ្ឍន៍ថ្មី។

លោក Shen បានប្រាប់ថា នៅឆ្នាំ២០២០ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានសហការជាលើកដំបូងជាមួយក្រសួងពាណិជ្ជកម្ម រួមគ្នារៀបចំសកម្មភាពជំរុញការប្រើប្រាស់ប្រចាំខែ នៅទូទាំងប្រទេសចិនជាដើម បានលើកកម្ពស់ជំនឿចិត្ត នៃការប្រើប្រាស់ដោយមានប្រសិទ្ធភាព ក្នុងបរិបទផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩។

លោកបានថ្លែងទៀតថា ក្នុងរដូវប្រើប្រាស់ថ្មី អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងពង្រីកថែមមួយកម្រិតទៀត នូវកម្លាំងផ្សព្វផ្សាយដ៏ខ្លាំងក្លា នៃប្រព័ន្ធសារព័ត៌មានដ៏សំខាន់បែបថ្មីឈានមុខ លើឆាកអន្តរជាតិ ក្នុងន័យផ្តល់ការគាំទ្រដល់សកម្មភាពជំរុញ ការប្រើប្រាស់ប្រចាំខែនៅទូទាំងប្រទេសចិន ជំរុញ «ទិវាទិញទំនិញ៥ឧសភាពនៃក្រុងសសៀងហៃ» ក៏ដូចជាជំរុញកិច្ចកសាងមជ្ឈមណ្ឌលប្រើប្រាស់អន្តរជាតិ នៃក្រុងសៀងហៃផងដែរ៕