(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៥២,៧៩២,៤១២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,២០៦,០៤៩នាក់ និងជាសះស្បើយឡើងវិញ ១៣០,០៧១,៩៥៣នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣,១៤៦,០០៨នាក់ ស្លាប់ចំនួន ៥៩០,៧០៤នាក់ និងជាសះស្បើយចំនួន ២៥, ៧៧៧,៨២៧នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១៩, ៥៤៩,៦៥៦នាក់ ស្លាប់ចំនួន ២១៥,៥២៣នាក់ និងជាសះស្បើយ ១៥,៩៨១, ៧៧២នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៤,៧២៥,៩៧៥នាក់ ស្លាប់ ៤០៦,៥៦៥នាក់ និងជាសះស្បើយ ១៣,២៤២, ៦៦៥នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖