(ប៉េកាំង)៖ ថ្ងៃទី២៧ ខែមេសា ក្រសួងការបរទេសជប៉ុនបានចេញផ្សាយ «សៀវភៅខៀវស្តីពីកិច្ចការទូត» ប្រចាំឆ្នាំ២០២១ ដែលមានខ្លឹមសារ ឃោសនាបំប៉ោងពីជម្លោះរវាងចិននិងជប៉ុនក្នុងបញ្ហាប្រជុំកោះពាក់ព័ន្ធ ហើយបានលើកឡើងដល់បញ្ហាសមុទ្រចិនខាងត្បូង ហុងកុង និងស៊ីនជាំងជាដើម ក្នុងន័យឃោសនាបំប៉ោងអ្វីដែលហៅថា «ការគំរាមកំហែងរបស់ប្រទេសចិន» នេះម្យ៉ាង ម្យ៉ាងទៀតលើវិស័យសេដ្ឋកិច្ច ជប៉ុនបានចាត់ទុកទំនាក់ទំនងរវាង ចិន និងជប៉ុនជា «ទំនាក់ទំនងទ្វេភាគីសំខាន់បំផុតមួយផ្នែក»

កិច្ចការនយោបាយនិងសេដ្ឋកិច្ចដាក់ចេញពីគ្នាជ្រះស្រឡះ ប្រការនេះបានបង្ហាញឱ្យឃើញនូវលក្ខណៈទំនាស់យ៉ាងធ្ងន់ធ្ងររបស់គោលនយោបាយ ចំពោះប្រទេសចិនរបស់ជប៉ុន។ ពីកិច្ចសន្ទនាស្តីពី «យន្តការចតុភាគី» រវាងអាមេរិក ជប៉ុន ឥណ្ឌានិងអូស្ត្រាលី និង «កិច្ចសន្ទនា២បូក២» រវាងអាមេរិក និងជប៉ុនកាលពីខែមីនា ដល់សេចក្តីថ្លែងការណ៍រួមនៃប្រមុខរដ្ឋអាមេរិកនិងជប៉ុនដែលចេញផ្សាយនៅពាក់កណ្តាលខែមេសា រហូតដល់ «សៀវភៅខៀវស្តីពីកិច្ចការទូត» ដែលជប៉ុនបានដាក់ចេញលើកនេះ។

ប្រការទាំងនេះបានបង្ហាញឱ្យឃើញនូវការផ្លាស់ប្តូរនៃគោលនយោបាយចំពោះប្រទេសចិនរបស់គណៈរដ្ឋមន្ត្រីរបស់លោក Yoshihide Suga នេះគឺដោយ មកពីសម័្ពន្ធរវាងអាមេរិក និងជប៉ុនដែលមានជាស្រេចក្នុងរយៈពេលយូរមកហើយ ជាងនេះទៅទៀត ក៏មានកត្តាជាក់ស្តែងដែលមិនត្រូវមើលរំលង នោះឡើយ។

បន្ទាប់ពីរដ្ឋាភិបាលអាមេរិកអាណត្តិថ្មីឡើងកាន់មុខតំណែង អាមេរិកបានចាត់ទុកប្រទេសចិនជា «គូប្រជែងខ្លាំងជាងគេ» ហើយអនុវត្តយុទ្ធសាស្ត្រការទូត ស្តីពីការរួមសហការជាមួយសម័្ពន្ធមិត្តដើម្បីទប់ស្កាត់ប្រទសចិន ប្រការនេះធ្វើឱ្យគណៈរដ្ឋមន្ត្រីរបស់លោក Yoshihide Suga ដែលមានអត្រាគាំទ្រ ពីប្រជាជនកាន់តែធ្លាក់ចុះជាបន្តបន្ទាប់ បានមើលឃើញនូវឱកាសសម្រាប់ផ្លាស់ប្តូរសភាពការណ៍ដ៏អាក្រក់។ ការប៉ុនប៉ងរបស់ជប៉ុនខាងផ្នែកនយោបាយ គឺបើសិនជាពឹងផ្អែកទៅលើអាមេរិក និងរួមគ្នាទប់ស្កាត់ប្រទេសចិន នោះវាមិនត្រឹមតែអាចបង្កើនកិច្ចការទូតដែលកាលពីមុនមានភាពទន់ខ្សោយបង្គួរ ប៉ុណ្ណោះទេ ថែមទាំងក៏អាចបន្ធូរបន្ថយកម្លាំងសម្ពាធសម្រាប់ជាប់ឆ្នោតបន្តអាណត្តិទៀតផងដែរ។

ប៉ុន្តែ តាមពិត គិតរហូតដល់បច្ចុប្បន្ន លើវិស័យសេដ្ឋកិច្ច ជប៉ុននៅតែពឹងផ្អែកទៅលើទីផ្សារចិនយ៉ាងខ្លាំង ទោះបីជាជប៉ុននិងអាមេរិកបានបង្កើតទំនាក់ទំនង សម័្ពន្ធមិត្តយ៉ាងជិតស្និទ្ធដល់កម្រិតយ៉ាងណាក៏ដោយ ក៏មិនអាចទទួលបានផលកំរៃច្រើនសម្បើមលើវិស័យសេដ្ឋកិច្ចផងដែរ។ ដោយឡែកនៅឆ្នាំ២០២០ ដោយរងឥទ្ធិពលពីការរីករាលដាលនៃជំងឺកូវីដ១៩ ការនាំចេញទៅកាន់បរទេសរបស់ជប៉ុនបានកាត់បន្ថយ ១១ភាគរយ ប៉ុន្តែការនាំចេញរថយន្ត និង វត្ថុធាតុឧបករណ៍អគ្គិសនីពាក់កណ្ដាលទៅកាន់ប្រទេសចិន បែរជាបានកើនឡើង៣ភាគរយ។ ២០ឆ្នាំមុន ការនាំចេញទៅកាន់ប្រទេសចិនគ្រាន់តែត្រូវជា ប្រហែល១០ភាគរយនៃបរិមាណនាំចេញសរុបរបស់ជប៉ុន ប៉ុន្តែដល់ឆ្នាំ២០២០ បានកើនឡើងដល់២២ភាគរយ ហើយបានកន្លងហួសពីអាមេរិក ដែលមានអត្រា១៧ភាគរយ។

វាច្បាស់ណាស់ថាជប៉ុនបានបដិបក្ខគ្នាជាមួយចិនលើវិស័យនយោបាយ តែលើវិស័យសេដ្ឋកិច្ចបែរជាពឹងផ្អែកទៅលើចិន សភាពការណ៍បែបនេះ មានលក្ខណៈទំនាស់យ៉ាងខ្លាំង។ ប៉ុន្តែ ប្រទេសចិនដាច់ខាតមិនអនុញ្ញាតឱ្យជប៉ុន «ធ្វើបដិបក្ខគ្នាផងហើយរកកំរៃផង» គណៈរដ្ឋមន្ត្រីរបស់លោក Yoshihide Suga លេងកលល្បិចខុសឆ្គងហើយ។

ប្រការដែលជប៉ុនគួរតែដឹងច្បាស់ គឺបើសិនជាលេងកលល្បិចជាមួយប្រទេសធំទាំងពីរចិន និងអាមេរិក នោះនឹងមិនអាចនាំមកនូវផលប្រយោជន៍ណា ដល់ប្រទេសជាតិនោះទេ។ នាពេលប្ចុប្បន្ន ជប៉ុនគួរតែដើរចេញពីផ្លូវខុសឆ្គងលើវិស័យការទូតជាបន្ទាន់ ហើយគិតពិចារណាជាថ្មីឡើងវិញពីទំនាក់ទំនង ជាមួយប្រទេសចិន៕