(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៤៩,៣២៨,៨៥៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,១៤៨,៧៨១នាក់ និងជាសះស្បើយឡើងវិញ ១២៦,៩៨២,១៣៧នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣២, ៩២៧,០៩១នាក់ ស្លាប់ចំនួន ៥៨៧,៣៨៤នាក់ និងជាសះស្បើយចំនួន ២៥, ៥២១,៩១៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១៧, ៩៨៨,៦៣៧នាក់ ស្លាប់ចំនួន ២០១,១៦៥នាសក់ និងជាសះស្បើយ ១៤,៨០៧, ៧០៤នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៤,៤៤៦,៥៤១នាក់ ស្លាប់ ៣៩៥,៣២៤នាក់ និងជាសះស្បើយ ១២,៩៩២, ៤៤២នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖