(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវបានប្រកាសនៅល្ងាចថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះថា ករណីឆ្លងជំងឺ COVID-19 លើមនុស្ស ៧៥នាក់ទៀត ត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៥១១នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ។

បើតាមទិន្នន័យពីក្រសួងសុខាភិបាលឡាវ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ៥៩នាក់ត្រូវបានរកឃើញនៅទីក្រុងវៀងច័ន្ទ, ០៨នាក់នៅខេត្តចម្ប៉ាសាក់, ០៤នាក់នៅខេត្តវៀងច័ន្ទ និងមួយករណីរៀងៗខ្លួនត្រូវបានរកឃើញនៅខេត្ត សុវណ្ណាកេត, បូកែវ, ទីក្រុងហ្ហួងប្រាបាង និងខេត្តសៀងខង។

គួរបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងសរុបទាំង ៥១១នាក់នោះ មានតែអ្នកជំងឺ ៤៩នាក់ប៉ុណ្ណោះបានជះស្បើយឡើងវិញ ខណៈឡាវពុំទាន់មានករណីស្លាប់ ដោយសារជំងឺ COVID-19 នេះឡើយ។ រដ្ឋាភិបាលឡាវបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រួតពិនិត្យឡើងវិញ និងដាក់ចេញផែនការចំាបាច់នានា ដើម្បីដោះស្រាយការឆ្លងរាលដាល COVID-19 ដែលកំពុងកើនឡើងប៉ុន្មានថ្ងៃចុងក្រោយនេះ៕