(ប៉េកាំង)៖ នៅវេលាព្រឹកថ្ងៃទី២៥ ខែមេសា លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានអញ្ជើញទៅដល់សួនរំលឹកប្រតិបត្តិការតស៊ូប្រយុទ្ធ នៅសៀងជាំងនៃមហាដំណើររបស់កងទ័ពក្រហម ដែលស្ថិតនៅឃុំ Caiwan ស្រុកQuanzhou ទីក្រុងGuilin ខេត្តក្វាងស៊ី។

កំលុងដំណើរទស្សនកិច្ចនោះ លោក ស៉ី បានដាក់កម្រងផ្កាជូនវីរជនកងទ័ពក្រហម ដែលបានពលីជីវិតក្នុងសមរភូមិសៀងជាំង ទស្សនាសារមន្ទីររំលឹកប្រតិបត្តិការតស៊ូប្រយុទ្ធនៅសៀងជាំង នៃមហាដំណើររបស់កងទ័ពក្រហម រំលឹកវិញ្ញាណក្ខន្ធទុក្ករបុគ្គលបដិវត្តន៍ និងបន្តបំផុស្មារតីនៃសមាជិកបក្សកុម្មុយនិស្តចិន។

បន្ទាប់មក លោកស៊ី ជីនភីង បានអញ្ជើញទៅដល់ភូមិ Maozhu ឃុំCaiwan ដើម្បីត្រួតពិនិត្យអំពីស្ថានភាពជំរុញឱ្យជនបទ មានភាពរុងរឿង និងការងារអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន។ នាវេលារសៀលថ្ងៃដដែល លោកប្រធានាធិបតីចិន បានទៅសង្កេតមើលពីការងារស្ថានភាព អភិបាលកិច្ចចម្រុះ នៅតាមបណ្តោយទន្លេ Lijiang និងការងារការពារអេកូឡូស៊ីនៅកំណាត់ Yangshuo នៃទន្លេLijiang៕