(ប៉ារីស)៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយថា នៅរសៀលថ្ងៃសុក្រនេះមន្រ្តីប៉ូលីសម្នាក់ត្រូវបានជនល្មើសចាក់ដោយកាំបិតបណ្តាលឲ្យស្លាប់ នៅឯប៉ុស្តិ៍ប៉ូលីសមួយកន្លែងនៅទីក្រុង Rambouillet ក្បែរទីក្រុងប៉ារីស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១។
លោក Darmanin បានសរសេរនៅលើបណ្តាញសង្គម Twitter ថា មន្ត្រីប៉ូលីសម្នាក់វ័យ ៤៩ឆ្នាំ ដែលជាម្តាយកូនពីរនាក់ គឺជាជនរងគ្រោះ នៃការវាយប្រហារដោយកាំបិតនៅឯស្ថានីយ៍ប៉ូលីសទីក្រុង Rambouillet។
ទូរទស្សន៍ក្នុងស្រុកបានរាយការណ៍ថា ជនរងគ្រោះខាងលើបានស្លាប់ដោយសាររបួស។ ចំណែកឯជនល្មើសដែលមានសញ្ជាតិទុយនេស៊ី ត្រូវបានបាញ់ប៉ូលីសបាញ់សម្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
ជុំវិញបញ្ហានេះប្រធានតំបន់ប៉ារីសលោក Valerie Pecresse បាននិយាយថា មូលហេតុនៃអំពើភេរវកម្មមិនអាចត្រូវបានគេបដិសេធឡើយ។
ការិយាល័យនាយករដ្ឋមន្ត្រីបារាំងបានឲ្យដឹងថា នាយករដ្ឋមន្រ្តីលោក Jean Castex នឹងទៅដល់កន្លែងកើតហេតុដោយផ្ទាល់៕