(ស្តុកខុល)៖ ស្ថិតិរបស់ទីភ្នាក់ងារសុខាភិបាលបានបង្ហាញថា ប្រទេសស៊ុយអែតដែលបានចៀសវាងការចាត់វិធានការបិទខ្ទប់ប្រទេស (Lockdown) នៅថ្ងៃព្រហស្បតិ៍ ទី២២ មេសានេះ បានកត់ត្រានូវករណីថ្មី នៃជំងឺ COVID-19 ចំនួន ៧,៧៣៦ករណី ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រទេសដែលមានចំនួនប្រជាជនប្រមាណ ១០លាននាក់មួយនេះ ក៏បានកត់ត្រាការស្លាប់ថ្មីចំនួន ១៩នាក់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១៣,៨៨២ នាក់ ក្នុងចំណោមអ្នកឆ្លងសរុបជាង ៩៣០,០០០ករណី។
អត្រាមរណភាពរបស់ប្រទេសស៊ុយអែតក្នុងមនុស្សម្នាក់ គឺខ្ពស់ជាងបណ្តាប្រទេសជិតខាងស្ថិតភាគខាងជើងរបស់ខ្លួនច្រើនដង ប៉ុន្តែទាបជាងនៅបណ្តាប្រទេសអ៊ឺរ៉ុបភាគច្រើន ដែលបានជ្រើសរើសការចាត់វិធានការបិទខ្ទប់ប្រទេស៕