(ប៉េកាំង)៖ «ខ្សែក្រវាត់ និងផ្លូវជាផ្លូវដ៏ភ្លឺស្វាងសម្រាប់ឱ្យពួកយើងពួតដៃគ្នាឆ្ពោះទៅរកអនាគត តែមិនមែនជាផ្លូវលំឯកជនរបស់ភាគីណាមួយនោះទេ»។ នេះជាពាក្យសម្តីរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនដែលបានលើកឡើងក្នុងពេលថែ្លងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូក្នុងពិធីបើកិច្ចប្រជុំប្រចាំឆ្នាំ ២០២១នៃវេទិកាបូអាវសម្រាប់អាស៊ីកាលពីថៃ្ងទី២០ ខែមេសាបានបញ្ជាក់ពីធាតុពិតនៃ «ខ្សែក្រវាត់និងផ្លូវ»។
តើហេតុអ្វីបានជាប្រទេសចិននឹងក្រាល «ផ្លូវដ៏ភ្លឺស្វាង» នេះសម្រាប់ពិភពលោក? ពីព្រោះវាអាចជួយបណ្តាប្រទេសនានានៅលើពិភពលោកឱ្យឆ្លើយតបនឹង បញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយក៏អាចផ្តល់កម្លាំងចលករសម្រាប់ការបង្កើតអនាគតដ៏ល្អបវរផងដែរ។ ឆ្លងតាមរយៈ «ផ្លូវឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង» នេះពិភពលោកបានមើលឃើញពីពុទ្ធិចិនក្នុងការដោះស្រាយ «បញ្ហាលំបាកនៃយុគសម័យ»។
បើមើលពីពេលបច្ចុប្បន្នអាចឃើញថាក្នុងការតស៊ូរវាងមនុស្សជាតិនិងវីរុសជំងឺកូវីដ១៩ «ខ្សែក្រវាត់និងផ្លូវ» បានបង្កើត «រណសិរ្យមួយសម្រាប់ការប្រយុទ្ធ ប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង»។ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺឆ្លង ខ្សែរថភ្លើងចិន-អឺរ៉ុបបានដឹកជញ្ជូនសម្ភារៈបង្ការជំងឺកូវីដ១៩ យ៉ាងច្រើនសន្ធឹកដល់បណ្តាប្រទេសតាមបណ្តោយ «ខ្សែក្រវាត់ និងផ្លូវ»។ សហគ្រាសចិនក៏បានរួមគ្នាផលិតវ៉ាក់សាំងជាមួយប្រទេសជាច្រើនដូចជា ឥណ្ឌូណេស៊ី ប្រេស៊ីល អេមីរ៉ាតអារ៉ាប់រួម ម៉ាឡេស៊ីប៉ាគីស្ថាន និងតួកគីជាដើមដើម្បីជំរុញវ៉ាក់សាំងឱ្យក្លាយជាផលិតផលសាធារណៈដែលមនុស្សគ្រប់រូប សុទ្ធតែអាចរ៉ាប់រងបាននិងអាចទិញបាន។
ព្រមពេលជាមួយគ្នានេះ «ខ្សែក្រវាត់ និងផ្លូវ» ក៏បានបំពេញបំន្ថែម «កម្លាំងចលករយ៉ាងខ្លាំងក្លា» សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្នុងពេលឆាប់ៗ របស់បណ្តាប្រទេសតាមបណ្តោយ «ខ្សែក្រវាត់ និងផ្លូវ» ផងដែរ។ ដោយសាររងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺឆ្លង ពាណិជ្ជកម្មនិង ការវិនិយោគសកលបាន និងកំពុងធ្លាក់ចូលក្នុងភាពថមថយចុះក្នុងឆ្នាំ២០២០។ យ៉ាងណាមិញ ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសចិន និងបណ្តាប្រទេសតាមបណ្តោយ «ខ្សែក្រវាត់ និងផ្លូវ» បែរជាបានកើនឡើងផ្ទុយនឹងនិន្នាការ។ យោងតាមទិន្នន័យផ្លូវការនៃប្រទេសចិនបានបង្ហាញថា ក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទំនិញរវាងចិន និងបណ្តាប្រទេសតាមបណ្តោយ «ខ្សែក្រវាត់ និងផ្លូវ» បានកើនឡើង ០.៧ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៩ ដែលមានអុនបាតដល់ទៅ២៩.១ភាគរយនៃទំហំសរុបនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន។
របាយការណ៍ពាក់ព័ន្ធដែលចេញផ្សាយដោយធនាគារពិភពលោកបានសម្គាល់ឃើញថាដល់ឆ្នាំ២០៣០ តាមការប៉ាន់ប្រមាណការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» នឹងជួយប្រជាជនចំនួនជាង៧៦សែននាក់បម្រះខ្លួនចេញផុតពីភាពក្រីក្រហួសហេតុនិងប្រជាជនចំនួន៣២លាននាក់ឱ្យបម្រះខ្លួនចេញផុតពី ភាពក្រីក្រកម្រិតមធ្យមនៅទូទាំងពិភពលោក។ ខណៈពេល «ខ្សែក្រវាត់ និងផ្លូវ» ក្លាយជា «ផ្លូវឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ» និងជា «ផ្លូវឆ្ពោះទៅរកការកើនឡើង» នោះ ពិភពលោកពិតជានឹងកាន់តែមានភាពបើកទូលាយនិងបរិយាប័ន្នជាមិនខាន។
ជាង៧ឆ្នាំកន្លងមកនេះ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បានក្លាយជាផលិតផលសាធារណៈអន្តរជាតិដែលមានប្រជាប្រិយភាពបំផុតនៅទូទាំងពិភពលោក ប្រការនេះបានបញ្ជាក់យ៉ាងពេញលេញថាការគោរពរាប់អានគ្នាប្រកបដោយសមភាពការធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះទើបជាផ្លូវ អភិវឌ្ឍន៍ដ៏ត្រឹមត្រូវ៕