(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៤៤,៤៣០,៤៧៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,០៧១,៥៨៩នាក់ និងជាសះស្បើយឡើងវិញ ១២២,៦០៥,០១០នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣២, ៦០២,០៥១នាក់ ស្លាប់ចំនួន ៥៨៣,៣៣០នាក់ និងជាសះស្បើយចំនួន ២៥, ១៧៧,៤៣៤នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១៥,៩២៤,៨០៦នាក់ ស្លាប់ចំនួន ១៨៤,៦៧២នាក់ និងជាសះស្បើយ ១៣,៤៤៩, ៤០៦នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៤,១២២,៧៩៥នាក់ ស្លាប់ ៣៨១,៦៨៧នាក់ និងជាសះស្បើយ ១២,៦៤៦, ១៣២នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖