(ម៉ានីល)៖ ក្រសួងសុខាភិបាល នៃប្រទេសហ្វីលីពីនបានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ៩,២២៧ករណីបន្ថែមទៀតត្រូវបានបញ្ជាក់នៅថ្ងៃពុធនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៩៦២,៣០៧ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។
ក្នុងរយៈពេលដូចគ្នានេះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក៏បានកត់ត្រាករណីស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ១២៤នាក់ផងដែរ ដែលនាំឲ្យអ្នកស្លាប់សរុបកើនដល់ ១៦,២៦៥នាក់ នៅទូទាំងប្រទេស។
ក្រសួងសុខាភិបាលហ្វីលីពីនបានគូសបញ្ជាក់ថា បច្ចុប្បន្នករណីសកម្មដែលកំពុងសម្រាបព្យាបាលក្នុងមន្ទីរពេទ្យមានចំនួនសរុប ១១៦,៤៣៤ករណី។
តំបន់មេត្រូម៉ានីល ដែលមានប្រជាជនរស់នៅជិត ១៤លាននាក់ នៅតែជាចំណុច កណ្តាល នៃការផ្ទុះរីករាលដាលជំងឺ COVID-19 ដោយមានករណីសកម្ម និងថ្មីច្រើនជាងគេបំផុត។
គួរបញ្ជាក់ថា ហ្វីលីពីនដែលមានប្រជាជនចំនួនប្រមាណ ១១លាននាក់ បានធ្វើតេស្តរកជំងឺ COVID-19 លើប្រជាជនរបស់ខ្លួន ចំនួន ជាង ១០.៥លាននាក់ហើយចាប់តាំងពីការផ្ទះឡើងនៃជំងឺនេះកាលពីមករាមក៕