(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៤៣,៥៤២,៥៥០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,០៥៧,៥៤១នាក់ និងជាសះស្បើយឡើងវិញ ១២១,៨៩៦,១៥៧នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣២, ៥៣៦,៤៧០នាក់ ស្លាប់ចំនួន ៥៨២,៤៥៦នាក់ និងជាសះស្បើយចំនួន ២៥, ១០៥,៥៣៥នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១៥,៦០៩,០០៤នាក់ ស្លាប់ចំនួន ១៨២,៥៧០នាក់ និងជាសះស្បើយ ១៣,២៦៩, ៨៦៣នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៤,០៥០,៨៨៥នាក់ ស្លាប់ ៣៧៨,៥៣០នាក់ និងជាសះស្បើយ ១២,៥៦១, ៦៨៩នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖