(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៤១,៩៩៩,២៧៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,០៣២,៨៦២នាក់ និងជាសះស្បើយឡើងវិញ ១២០,៥៣១,៥៨១នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣២, ៤០៤,៤៥៤នាក់ ស្លាប់ចំនួន ៥៨១,០៦១នាក់ និងជាសះស្បើយចំនួន ២៤, ៩៦១,២២៩នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ប្រេស៊ីលមានអ្នកឆ្លង ១៥,០៥៧,៧៦៧នាក់ ស្លាប់ចំនួន ១៧៨,៧៩៣នាក់ និងជាសះស្បើយ ១២,៩៤៨, ៨៤៨នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៣,៩៤៣,០៧១នាក់ ស្លាប់ ៣៧៣,៤៤២នាក់ និងជាសះស្បើយ ១២,៣៩១, ៥៩៩នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖