(ប្រេស៊ីល)៖ ក្រសួងសុខាភិបាលប្រេស៊ីលបានប្រកាសពីការរកឃើញអ្នកស្លាប់ដោយសារ COVID-19 ចំនួន ២,៩២៩នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣៧១,៦៧៨នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១។
នៅក្នុងរយៈពេលដូចគ្នា ក្រសួងសុខាភិបាលប្រេស៊ីលក៏បានដែរចំនួនអ្នកឆ្លង COVID-19 នៅទូទាំង ប្រទេសបានកើនដល់ ១៣,៩០០,០៩១នាក់ហើយ បន្ទាប់ពីមនុស្ស ៦៧,៦៣៦នាក់ ត្រូវបានគេរាយការណ៍ថាបានឆ្លងជំងឺដ៏កាចសាហាវមួយនេះពេញមួយថ្ងៃសុក្រកន្លងទៅ (ម៉ោងនៅប្រេស៊ីល) ខណៈ១២,៣៤៤,៨៦១នាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រកន្លងទៅនេះ ប្រេស៊ីលបានចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនបានចំនួន ៣៤.៩លាននាក់ហើយ៕