(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦៣,៥៨១នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៧៣៨នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣២,៣៧២,១១៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៨០,៧៥៦នាក់ និងជាសះស្បើយឡើងសរុប ២៤,៩០៥,៣៣២នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣១លាននាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ (ពេលវេលានៅវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកសម្រេចបានការចាក់វ៉ាក់សាំងជាង ១៩៨លានដូស ជូនប្រជាជនរបស់ខ្លួន ដោយក្នុងនោះ ១២៥.៨លាននាក់ បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស (ស្មើនឹង ៣៨.៣% នៃចំនួនប្រជាជនសរុប) និង ៧៨.៥លាននាក់ទៀត បានទទួលការចាក់គ្រប់ដូស (ស្មើនឹង ២៣.៩% នៃចំនួនប្រជាជនសរុប)៕