(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៤១,៣០០,៥៣៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,០២៣,៨១៣នាក់ និងជាសះស្បើយឡើងវិញ ១១៩,៩១៤,៧៨៧នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣២, ៣៧២,១១៩នាក់ ស្លាប់ចំនួន ៥៨០,៧៥៦នាក់ និងជាសះស្បើយចំនួន ២៤, ៩០៥,៣៣២នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ប្រេស៊ីលមានអ្នកឆ្លង ១៤,៧៨២,៤៦១នាក់ ស្លាប់ចំនួន ១៧៧,១៦៨នាក់ និងជាសះស្បើយ ១២,៨០៥, ០៩៤នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៣,៩០០,១៣៤នាក់ ស្លាប់ ៣៧១,៨៨៩នាក់ និងជាសះស្បើយ ១២,៣៤៤, ៨៦១នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖