(ប៊ែកឡាំង)៖ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នៅថ្ងៃសុក្រនេះទទួលចាក់ដូសទី១ នៃវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន the Strait Time នៅថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១។
លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្ញុំសប្បាយចិត្តណាស់ ដែលខ្ញុំបានទទួលការចាក់វ៉ាក់សាំងលើកដំបូង របស់ក្រុមហ៊ុន AstraZeneca នៅថ្ងៃនេះ...ខ្ញុំសូមថ្លែងអំណរគុណដល់អ្នករាល់គ្នាដែលបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងអ្នកដែលបានទទួលចាក់វ៉ាក់សាំង។ ពិតប្រាកដណាស់ វ៉ាក់សាំងគឺជាវិធិសាស្ត្រដ៏សំខាន់ ដើម្បីជៀសផុតពីជំងឺរាតត្បាត»។
គួរបញ្ជាក់ថា បើយោងតាមគេហទំព័រ Worldmeter រហូតមកទល់ពេលនេះអាល្លឺម៉ង់បានកត់ត្រាករណីឆ្លងសរុបជាង ៣លានករណី ក្នុងនោះស្លាប់ជាង ៨មុឺននាក់ និងជាសះស្បើយ ២.៧លាននាក់៕