(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣៨,០១៣,០៧៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៩៧១,៨៦៤នាក់ និងជាសះស្បើយឡើងវិញ ១១១,០៣២,១៨៥នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣២, ០៧០,៧៨៤នាក់ ស្លាប់ចំនួន ៥៧៧,១៧៩នាក់ និងជាសះស្បើយចំនួន ២៤, ៦២៦,៤១០នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ប្រេស៊ីលមានអ្នកឆ្លង ១៣,៨៧១,៣២១នាក់ ស្លាប់ចំនួន ១៧២,១១៥នាក់ និងជាសះស្បើយ ១២,៣៣២, ៦៨៨នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៣,៦០១,៥៦៦នាក់ ស្លាប់ ៣៥៨,៧១៨នាក់ និងជាសះស្បើយ ១២,០៧៤, ៧៩៨នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖