Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៣៧លាន ២៥ម៉ឺននាក់ ស្លាប់ជាង ២លាន ៩៥ម៉ឺននាក់ និងជាសះស្បើយជាង ១១០លាន ៤៣ម៉ឺននាក់! ​​​​(Video inside)

13-04-2021 09:10

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣៧,២៥២,៦២១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៩៥៨,៦២៩នាក់ និងជាសះស្បើយឡើងវិញ ១១០,៤៣៣,១៦៣នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣១, ៩៩០,១៤៣នាក់ ស្លាប់ចំនួន ៥៧៦,២៩៨នាក់ និងជាសះស្បើយចំនួន ២៤,៥៦០,៨៥៦នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ប្រេស៊ីលមានអ្នកឆ្លង ១៣,៦៨៦,០៧៣នាក់ ស្លាប់ចំនួន ១៧១,០៨៩នាក់ និងជាសះស្បើយ ១២,២៥០, ៤៤០នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៣,៥២១,៤០៩នាក់ ស្លាប់ ៣៥៥,០៣១នាក់ និងជាសះស្បើយ ១១, ៩៥៧, ០៦៨នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖