(សាន់ហ្វ្រាន់ស៉ីស្កូ)៖ កំណត់ត្រាអំពី COVID-19 នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) បានរាយការណ៍នៅថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក បានកើនឡើងលើស ៦០,០០០នាក់ ដែលជាចំនួនច្រើនជាងគេអស់ បើធៀបនឹងបណ្តារដ្ឋនានានៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១។
បើតាមអ្នកតាមដានស្ថានការណ៍ជំងឺ COVID-19 នៅទីក្រុង San Francisco គិតត្រឹមថ្ងៃសៅរ៍សប្ដាហ៍មុន រដ្ឋ California បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងរដ្ឋចំនួន ៣,៦៧៣,៣៩៨ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៦០,០១៥នាក់ ខណៈករណីឆ្លងសរុបចំនួន ៤២៧,៣៤៩ករណីត្រូវបានកត់ត្រាចេញពីតំបន់ Bay Area ហើយក្នុងនោះមានអ្នកស្លាប់ចំនួន ៦,០៥៣នាក់ផងដែរ។
គួរបញ្ជាក់ថា រដ្ឋ California នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាផ្លូវការជូនដល់ប្រជាជនទាំងអស់របស់ខ្លួនដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ ខណៈរដ្ឋនេះមានប្រជាជនរស់នៅ ៤០លាននាក់។ សម្រាប់រដ្ឋដែលមានអ្នកស្លាប់ និងស្លាប់ដោយសារ COVID-19 ក្នុងកម្រិតខ្ពស់ផងដែរនោះគឺ តិចសាស់, ផ្លរីដា, ញូយ៉ក និងអ៉ីលីណយស៍ជាដើម៕