Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ លើស ១០០,០០០នាក់ ៥ថ្ងៃជាប់ៗគ្នា

11-04-2021 13:35

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ១៥២,៨៧៩នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើបូកបញ្ចូលតួលេខអ្នកឆ្លងថ្មីខាងកើ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសឥណ្ឌាកើនដល់ ១៣,៣៥៨,៨០៥នាក់។ ក្នុងរយៈពេលដូចគ្នា អ្នកជំងឺ៨៣៩នាក់ ក៏ត្រូវបានគេរាយការណ៍ផងដែរ នាំឱ្យស្លាប់សរុបកើនដល់ ១៦៩,២៧៥នាក់ ខណៈ ១២,០៨១,៤៤៣នាក់បានជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ថា នេះគឺជាលើកទី៦ហើយ នៅក្នុងសប្ដាហ៍នេះ និង៥ថ្ងៃជាប់ៗគ្នា ដែលឥណ្ឌាមានអ្នកឆ្លងប្រចាំថ្ងៃច្រើនជាង ១០០,០០០នាក់ ហើយការកើនឡើងករណីឆ្លង នេះទៀតសោតត្រូវបានគេជឿជាក់ថាដោយសារវីរុស COVID-19 បំប្លែងខ្លួនថ្មី៕