(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១។
១៖ ធនាគារពិភពលោកនឹងបញ្ចេញ ២ពាន់លានដុល្លារ ជួយគាំទ្រការផ្តល់វ៉ាក់សាំង ដល់ប្រទេសកំពុងអភិវឌ្ឍ។
២៖ WHO ព្រមានពីការកើនឡើងករណីឆ្លង និងស្លាប់យ៉ាងគំហុក ដោយសារកូវីដ-១៩នៅប្រេស៊ីល។
៣៖ ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩ជាង១៤៥,០០០នាក់់ ដែលជាតួលេខខ្ពស់បំផុតថ្មីមួយទៀត។
៤៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន៧៨៩នាក់ និងអ្នកជំងឺម្នាក់ស្លាប់។
៥៖ វិធានការបិទខ្ទប់ដើម្បីទប់ស្កាត់កូវីដ-១៩ ត្រូវដាក់ចេញឡើងវិញជុំវិញពិភពលោក ខណៈការចាក់វ៉ាក់សាំងត្រូវជួបឧបសគ្គ ព្រោះការខ្វះខាត និងការខ្លាចផលប៉ះពាល់។
៦៖ ប៉ាណាម៉ា អនុម័តឲ្យប្រើវ៉ាក់សាំងចិន Sinovac ដើម្បីទប់ទល់កូវីដ-១៩។
៧៖ គ្រោះរញ្ជួយដីកម្រិត៦.០រ៉ិចទ័រ វាយប្រហារដែនសមុទ្រកោះជ្វារបស់ឥណ្ឌូណេស៉ី តែគ្មានការព្រមានចំពោះស៊ូណាមិឡើយ។