(វូហាន)៖ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ជាខួប១ឆ្នាំនៃការបើកក្រុងវូហានឡើងវិញ។ ឆ្នាំ២០២០ ជំងឺកូវីដ១៩បានផ្ទុះរាលដាលពេញក្រុងវូហាន។ ដើម្បីបង្ការកុំឱ្យជំងឺនេះឆ្លងរាតត្បាតថែមមួយកម្រិតទៀត ក្រុងវូហានបានបិទច្រកចេញទាំងអស់ ចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។
ក្រោយពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ អស់រយៈពេល ៧៦ថ្ងៃ ក្រុងវូហានបានគ្រប់គ្រងជំងឺឆ្លងទាំងស្រុង។ នៅវេលាម៉ោង ០០៖០០នាទីថ្ងៃទី០៨ ខែមេសាឆ្នាំ២០២០ ក្រុងវូហានបានដកវិធានការបិទច្រកចេញជាផ្លូវការ។ រយៈពេលមួយឆ្នាំកន្លងផុតទៅហើយ ក្រុងវូហានដែលជាទីក្រុងវីរជន មិនត្រឹមតែបានវិលទៅរកភាពរុងរឿងដូចដើមប៉ុណ្ណោះទេ ថែមទាំងបានអភិវឌ្ឍក្នុងល្បឿន គួរឱ្យភ្ញាក់ផ្អើលទៀតផង។
ពេលនេះ សូមរំលឹកអំពីដំណើរស្តារឡើងវិញ នៃក្រុងវូហានតាមរយៈបណ្តុំរូបភាពដូចខាងក្រោម៖