Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: សហរដ្ឋអាមេរិក៖ មនុស្ស ៨.៥ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៩២៩នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ (Video inside)

10-04-2021 10:13

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨៥,៣៦៨នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៩២៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣១,៨០២,៧៧២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៧៤,៨៤០នាក់ និងជាសះស្បើយឡើងសរុប ២៤,៣៤៦,៧៦៦នាក់។

គួរបញ្ជាក់ថា អត្រាឆ្លង COVID-19 ប្រចាំថ្ងៃនៅសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា បាននិងកំពុងហក់ឡើងវិញបន្តិចម្តងៗ ក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះ ក្រោយពីបានស្គាល់ការធ្លាក់ចុះដល់ជាង ៣ម៉ឺននាក់ក្នុងមួយថ្ងៃ។ ក្រុមអ្នកជំនាញបានលើកឡើងថា វីរុស COVID-19 បំប្លែងថ្មី និងការបើកឲ្យពលរដ្ឋធ្វើដំណើរឡើងវិញលឿនរហ័សពេល ជាកត្តាជំរុញឲ្យករណីឆ្លងលោតដល់ជាង ៨ម៉ឺននាក់ក្នុងមួយថ្ងៃឡើងវិញ៕