(ប៉េកាំង)៖ ព្រឹត្តិការណ៍សំខាន់ៗទាំងនេះបានផ្លាស់ប្តូរទិសដៅ និងដំណើរនៃការអភិវឌ្ឍរបស់ប្រជាជាតិចិនយ៉ាងស៊ីជម្រៅ ចាប់តាំងពីសម័យទំនើប ផ្លាស់ប្តូរអនាគត និងវាសនារបស់ប្រជាជនចិនយ៉ាងស៊ីជម្រៅ ហើយក៏បានផ្លាស់ប្តូរនិន្នាការ និងនិម្មាបនកម្មនៃការអភិវឌ្ឍពិភពលោក យ៉ាងស៊ីជម្រៅផងដែរ។
"លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនធ្លាប់បានធ្វើការបូកសរុបយ៉ាងស៊ីជម្រៅ អំពីការចាប់កំណើតនៃបក្សកុម្មុយនិស្តចិន។ បច្ចុប្បន្ននេះ បក្សកុម្មុយនិស្តចិនបានបង្កើតឡើង ១០០ឆ្នាំហើយ ។ បក្សកុម្មុយនិស្តចិនបានកាន់អំណាចជាង ៧០ឆ្នាំ នៅប្រទេសសង្គមនិយមធំបំផុត និងមានសមាជិកបក្សជាង ៩១០០ម៉ឺននាក់ និងជាគណបក្សកាន់អំណាចកាន់លទ្ធិម៉ាក្សនិយម ធំបំផុតនៅលើពិភពលោក។
ឥឡូវនេះ សូមរំលឹកពីព្រឹត្តិការណ៍សំខាន់ៗកាលពី ១០០ឆ្នាំមុន ដែលលើកឡើងដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន៖
(១)៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ លោក ស៊ី ជីនភីង បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំស្តីពីការរៀនសូត្យ និងអប់រំអំពីប្រវត្តិគណបក្សថា បដិវត្តន៍ខែតុលារបស់ប្រទេសរុស្ស៊ីបាននាំមកនូវ លទ្ធិម៉ាក្សនិយម-លេនីននិយម ដល់ប្រទេសចិននេះបានចង្អុលបង្ហាញទិសដៅ សម្រាប់បុគ្គលឈានមុខរបស់ចិន ដែលកំពុងស្វែងរកផ្លូវអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ ហើយបក្សកុម្មុយនិស្តចិនក៏ត្រូវបានបង្កើតឡើង។
(២)៖ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ លោក ស៊ី ជីនភីង បានថ្លែងក្នុងមហាសន្និបាតអបអរសាទរខួប ៩៥ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិនថា ឆ្នាំ១៩២១បន្ទាប់ពីចលនា ៤ ឧសភា ក្នុងបរិបទដែលប្រជាជាតិចិន កំពុងប្រឈមមុខនឹងបញ្ហាផ្ទៃក្នុង និងខាងក្រៅ និងវិបត្តិសង្គមធ្ងន់ធ្ងរ នៅក្នុងដំណើរនៃការរួមបញ្ចូល ម៉ាក្សនិយម-លេនីននិយម ជាមួយចលនាពលករចិន បក្សកុម្មុយនិស្តចិនត្រូវបានបង្កើតឡើង។ ប្រទេសចិនចាប់ផ្តើមមានបក្សកុម្មុយនិស្តចិន នេះគឺជាព្រឹត្តិការណ៍ធំជាប្រវត្តិសាស្ត្រ។
(៣)៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីទស្សនាសារមន្ទីរបដិវត្តន៍ Nanhu លោក ស៊ី ជីនភីង បានថ្លែងថា ទីតាំងសមាជបក្សកម្មុយនិស្តចិនលើកទី ១ នៅក្រុងសៀងហៃ ទូកក្រហមនៅ Nanhu ក្រុង Jiaxing គឺជាកន្លែងចាប់ផ្តើមនៃសុបិនរបស់បក្សកម្មុយនិស្តចិន។ បក្សកុម្មុយនិស្តចិនយើងកើតចេញពីកន្លែងនេះ ចេញដំណើរពីកន្លែងនេះ និងដើរចេញពីកន្លែងនេះ ទៅកាន់អំណាចនៅទូទាំងប្រទេសចិន។
(៤)៖ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ ក្នុងមហាសន្និបាតអបអរសាទរខួបទី ៦០ឆ្នាំ នៃការបង្កើតសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក ស៊ី ជីនភីង បានថ្លែងថា តាំងពីបក្សកម្មុយនិស្តចិនបានបង្កើតឡើងមក ក៏បានតម្កល់ទុកការស្តារភាពរុងរឿង ដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ជាភារកិច្ចរបស់ខ្លួន និងបង្កើតប្រទេសចិនថ្មីមួយ ដែលមានប្រជាជនជាម្ចាស់ប្រទេស។
(៥)៖ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ក្នុងកិច្ចប្រជុំការងារសាលាបក្សទូទាំងប្រទេសចិន លោក ស៊ី ជីនភីង បានថ្លែងថា ឱ្យតែយល់ដឹងយ៉ាងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រចិន គឺនឹងដឹងថា ប្រសិនបើគ្មានការដឹកនាំរបស់បក្សកុម្មុយនិស្តចិនទេ ប្រទេសយើង និងប្រជាជនយើងគឺមិនអាចទទួលបានសមិទ្ធផល ដូចសព្វថ្ងៃនេះដែរ ហើយក៏មិនអាចមានឋានៈអន្តរជាតិដូចសព្វថ្ងៃនេះដែរ៕