Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្សម្នាក់ស្លាប់ និង៤នាក់ទៀតរបួស ក្នុងករណីបាញ់ប្រហារ នៅរដ្ឋតិចសាស់នៃសហរដ្ឋអាមេរិក ​​​​(Video inside)

09-04-2021 08:43

(វ៉ាស៉ីនតោន)៖ ប៉ូលិសអាមេរិកបានឲ្យដឹងថា មនុស្សម្នាក់បានបាត់បង់ជីវិត និងយ៉ាងហោច០៤នាក់ទៀត បានរងរបួសធ្ងន់ ក្នុងករណីបាញ់ប្រហារមួយ ដែលកើតឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) ក្នុងរដ្ឋតិចសាស់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១។

ហេតុការណ៍ខាងលើ បានកើតឡើងនាវេលាម៉ោង០២៖៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅអាមេរិក) នៅតំបន់សួនឧស្សាហកម្មមួយ ក្នុងក្រុង Bryan នៃរដ្ឋតិចសាស់។ បើតាមការបញ្ជាក់របស់ប៉ូលិសអាមេរិក ជនសង្ស័យជាខ្មាន់កាំភ្លើង ត្រូវឃាត់ខ្លួនបាន ហើយជននោះជាបុគ្គលិកនៃរោងចក្រផលិតតុ-ទូឈ្មោះថា Kent Moore Cabinets ដែលជាទីតាំងផ្ទុះការបាញ់ប្រហារ។

គួរបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានករណីបាញ់ប្រហារខាងលើ នៅមិនទាន់ត្រូវបានកំណត់ច្បាស់នៅឡើយទេ ខណៈអាជ្ញាធរពាក់ព័ន្ធ កំពុងបើកការស៉ើបអង្កេតលើករណីនេះ៕