(ប៉េកាំង)៖ ក្នុងរយៈពេលជាង៧០ឆ្នាំកន្លងមក បន្ទាប់ពីប្រទេសចិនថ្មីបានបង្កើតឡើង ប្រទេសចិនសម្រេចបាននូវបម្រែបម្រួលជាប្រវត្តិសាស្ត្រ ដែលគួរឱ្យកត់សម្គាល់។ ការផ្លាស់ប្តូរដ៏ជ្រាលជ្រៅបែបនេះបានជ្រាបចូលទៅក្នុងជីវភាពរស់នៅជាប្រចាំរបស់ប្រជាជនចិនជាយូរណាស់មកហើយ។ ដានជើងដែល កម្មាភិបាលជួយឧបត្ថម្ភភាពក្រីក្របានបន្សល់ទុកនៅក្បែរស្រែចំការសម្រោលរបស់បុគ្គលិកពេទ្យដែលធ្វើដំណើរបញ្រ្ចាសទិសដ៏អង់អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺឆ្លង រថភ្លើងល្បឿនលឿនសញ្ញា Fuxing ដែលមានល្បឿនកាន់តែលឿនជាបន្តបន្ទាប់ ក៏ដូចជានាវាមួយគ្រឿងៗដែលផ្ទុកទំនិញពេញ ប្រៀបសុទ្ធតែបានបង្ហាញឱ្យឃើញថាប្រទេសចិនបាននិងកំពុងដើរតាមផ្លូវអភិវឌ្ឍន៍ដ៏ត្រឹមត្រូវមួយដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងនៃប្រទេសចិន។

ផ្លូវអភិវឌ្ឍន៍សម្រេចជោគវាសនារបស់ប្រទេសជាតិមួយ។ បញ្ហាគន្លឹះក្នុងការអភិវឌ្ឍរបស់ប្រទេសចិនគឺក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រជាជនចិន បានដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងនៃប្រទេសចិន។ បើរំលឹកឡើងវិញពីប្រវតិ្តសាស្ត្រក្នុងរយៈពេលជាង ៧០ឆ្នាំកន្លងមក បន្ទាប់ពី ប្រទេសចិនថ្មីបានបង្កើតឡើងក្នុងការអនុវត្តជាក់ស្តែងក្នុងរយៈពេលយូរអង្វែងសមាជិកបក្សកុម្មុយនិស្តចិនបានដើរតាមផ្លូវដែលសមស្របនឹងសភាពការណ៍ ជាក់ស្តែងនៃប្រទេសចិននិងជ្រើសរើសដោយប្រជាជនចិនខ្លួនឯងបានត្រួសត្រាយផ្លូវសង្គមនិយមប្រកបដោយលក្ខណៈពិសេស ចិន និងជំរុញសង្គមនិយមប្រកប ដោយលក្ខណៈពិសេសចិនឈានចូលក្នុងយុគសម័យថ្មី ក្នុងន័យបានផ្លាស់ប្តូរពីឬគល់នូវជោគវាសនានិងអនាគតរបស់ប្រទេសចិន ប្រជាជនចិននិងប្រជាជាតិចិន។

ប្រវត្តិសាស្រ្តបានបំផុសគំនិតរបស់ពួកយើងថា៖ «ប្រជាជនចិនមានជំនឿចិត្តលើផ្លូវរបស់ខ្លួន ពីព្រោះសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនមិនត្រឹមតែ ជាផ្លូវត្រឹមត្រូវដែលសមស្របនឹងការអភិវឌ្ឍរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏ជាជម្រើសរបស់ប្រវត្តិសាស្ត្រផងដែរ។ ទន្ទឹមនឹងការអភិវឌ្ឍផលិតភាព និងការរីកចម្រើនខាងបច្ចេកវិទ្យា ការទទួលផលប្រយោជន៍ពីការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចនឹងមានភាពកាន់តែលេចធ្លោពីមួយថៃ្ងទៅមួយថ្ងៃ ហើយការអភិវឌ្ឍក្លាយជាបញ្ហាចម្បងបំផុត។

ប្រឈមមុខនឹងការបត់បែនដែលបានជួបប្រទះក្នុងកិច្ចកសាងសង្គមនិយមព្រមទាំងនិន្នាការទូទៅនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច បក្សកុម្មុយនិស្តចិនបានធ្វើ សេចក្តីសម្រេចចិត្តជាប្រវត្តិសាស្ត្រស្តីពីការធ្វើកំណែទម្រង់និងបើកទូលាយដែលបានបំពេញបន្ថែមនូវភាពរស់រវើកយ៉ាងខ្លាំងក្លាក្នុងការដើរតាមផ្លូវសង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិន។ ឆ្លងតាមរយៈកំណែទម្រង់និងបើកទូលាយអស់រយៈពេល ៤០ឆ្នាំ ប្រទេសចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទីពីរ និងជាប្រទេសធំបំផុតខាងឧស្សាហកម្មផលិតកម្មនិងប្រទេសធំបំផុតខាងការនាំចេញទំនិញលើពិភពលោកដែលបានជំរុញដោយគ្រប់ជ្រុងជ្រោយនូវការអភិវឌ្ឍ
ពាណិជ្ជកម្មអន្តរជាតិនិងការវិនិយោគចំពោះបរទេស ក៏ដូចជាបានផ្តល់ទីផ្សារកាន់តែទូលំទូលាយដល់បណ្តាប្រទេសនានាផងដែរ។

ឧទាហរណ៍ដូចជាពីការកែទម្រង់ផ្នែកកងទ័ពដល់ការកែទម្រង់ស្ថាប័នរដ្ឋាភិបាលពីការកាត់បន្ថយពន្ធដារបញ្ចុះថៃ្លសេវារដ្ឋបាលក្នុងទ្រង់ទ្រាយធំដល់ការរៀបចំធ្វើ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូង ក៏ដូចជាពីការប្រកាសបញ្ជីអវិជ្ជមានថ្មីបំផុតសម្រាប់អនុញ្ញាតឱ្យវិនិយោគបរទេសចូលទីផ្សារចិនដល់ការបញ្ចូលជាលើកដំបូង នូវខ្លឹមសារស្តីពីរបបសងជម្ងឺចិត្តមានលក្ខណៈផាកពិន័យ៉ទៅក្នុងសេចកី្តព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្ម «ច្បាប់ប៉ាតង់» ដើម្បីបង្កើនការការពារកម្មសិទ្ធិបញ្ញា វិធានការកំណែទម្រង់និងបើកទូលាយដែលប្រទេសចិនបានសន្យាសុទ្ធតែអនុវត្តទាំងស្រុង។

ទ្វារបើកទូលាយរបស់ចិននឹងមិនបិទទេ ផ្ទុយទៅវិញនឹងបើកកាន់តែធំទូលា។ ទោះបីជាប្រឈមនឹងការសាកល្បងដ៏តឹងរ៉ឺង ដូចជាការរីករាលដាលនៃជំងឺកូវីដ-១៩ និងការថមថយចុះយ៉ាងខ្លាំងនៃសេដ្ឋកិច្ចសកលលោកជាដើមក៏ដោយ ក៏ប្រទេសចិននៅតែដាក់ចេញវិធានការថ្មីសម្រាប់កំណែទម្រង់ និងការបើកទូលាយ
ជាបន្តបន្ទាប់។ ប្រជាជនចិនមានជំនឿចិត្តលើផ្លូវរបស់ខ្លួន ពីព្រោះការកែទម្រង់និងបើកទូលាយមិនត្រឹមតែជាផ្លូវអភិវឌ្ឍន៍ដ៏ត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងក៏អាច
ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែសម្បូរសប្បាយផងដែរ។

នាពេលបច្ចុប្បន្ននេះ ប្រឈមនឹងការកើនឡើងឥតឈប់ឈរនៃរបាំងពាណិជ្ជកម្មនិងការវិនិយោគអន្តរជាតិព្រមទាំងបញ្ហាប្រឈមពីឯកតោភាគីនិយម ការការពារនិយមនិងប្រជានិយមជាសកល តើប្រទេសចិននឹងរួមបញ្ចូលជាមួយយុគសម័យ ៤.០ នៃសកលភាវូបនីយកម្មសេដ្ឋកិច្ចយ៉ាងដូចម្តេច? ចម្លើយគឺ ក្នុងបរិបទនៃការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ប្រទេសចិនអនុវត្តដោយម្ចាស់ការនូវកំណែទម្រង់ផ្នែករចនាសម័្ពន្ធផ្គត់ផ្គង់បណ្តើរ ហើយពង្រីក ការបើកទូលាយដោយម្ចាស់ការបណ្តើរដើម្បីពួតដៃគ្នាជាមួយបណ្តាប្រទេសនានានៅលើពិភពលោកក្នុងន័យឆ្លើយតបនឹងបញ្ហាប្រឈមគ្រប់បែបយ៉ាង។

ពីការបង្កើតតំបន់ពាណិជ្ជកម្មសេរីសាកល្បងដល់ការលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» រហូតដល់ការរៀបចំពិព័រណ៍នាំ ចូលចិនអន្តរជាតិ ល។ល «ពុទ្ធិចិន» «បទពិសោធន៍ចិន» និង «កម្រោងចិន» បានធ្វើឱ្យពិភពលោកមើលឃើញពីការឆ្លើយតបយ៉ាងសកម្មរបស់ចិនចំពោះសំណួរ ថ្មីនិងយុគសម័យថ្មី។ ប្រជាជនចិនមានជំនឿចិត្តលើផ្លូវរបស់ខ្លួន ពីព្រោះការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិមិនត្រឹមតែជាផ្លូវអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ ប៉ុណ្ណោះទេ ថែមទាំងក៏ជាកម្លាំងចលករថ្មីសម្រាប់ឱ្យសេដ្ឋកិច្ចពិភពលោកដើរចេញផុតពីភាពលំបាកនិងឆ្ពោះទៅរកការងើបឡើងវិញផងដែរ។ ឈរនៅចំណុច ចាប់ផ្តើមនៃប្រវត្តិសាស្ត្រថ្មី កុលបុត្រកុលធីតាចិននឹងបន្តបង្កើតរឿងតំណាលដ៏អស្ចារ្យនៅលើមហាវិថីដ៍ធំទូលាយតាមរយៈឆន្ទៈតស៊ូដ៏ក្លៀវក្លា!