(ម៉ានីល)៖ ប្រទេសហ្វីលីពីនបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ចំនួន ៣៨២នាក់បន្ថែមទៀតនៅថ្ងៃអង្គារនេះ ដែលជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលនាំឲ្យមានអ្នកស្លាប់សរុបកើនដល់ទៅ ១៣,៨១៧ នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១។
ក្នុងរយៈពេលដូចគ្នានេះ ហ្វីលីពីកក៏បានរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ៩,៣៧៣ករណីផងដែរ ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេស កើនដល់ ៨១២,៧៦០ករណី។
ទោះជាយ៉ាងណា ក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា តួលេខអ្នកស្លាប់ច្រើននៅក្នុងរបាយការណ៍ថ្ងៃនេះ ដោយសារតែមានករណីស្លាប់ចំនួន ៣៤១នាក់ មិនត្រូវបានគេរាយការណ៍កាលពីសប្តាហ៍មុន ដោយសារតែបញ្ហាបច្ចេកទេសនៅក្នុងប្រព័ន្ធប្រមូលទន្ន័យ។
គួរបញ្ជាក់ថា ហ្វីលីពីនដែលមានប្រជាជនចំនួនប្រមាណ ១១លាននាក់ បានធ្វើតេស្តរកជំងឺ COVID-19 លើប្រជាជនរបស់ខ្លួន ចំនួន ៩.៨លាននាក់ហើយចាប់តាំងពីការផ្ទះឡើងនៃជំងឺនេះកាលពីមករាមក៕