Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ចុះហត្ថលេខាលើច្បាប់ដែលអនុញ្ញាតឲ្យរូបលោក អាចកាន់អំណាចរហូតដល់ឆ្នាំ ២០៣៦ ​(Video inside)

05-04-2021 21:44

(ម៊ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នៅថ្ងៃចន្ទ ទី០៥ ខែមេសានេះបានផ្តល់ការអនុម័តយល់ព្រមចុងក្រោយលើច្បាប់មួយ ដែលអនុញ្ញាតឲ្យរូបលោកអាចកាន់តំណែងប្រធានាធិបតីសម្រាប់អាណត្តិ៦ឆ្នាំ ចំនួនពីរអាណត្តិបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទូរទស្សន៍ជប៉ុន NDTV។

ការអនុម័តយល់ព្រមនេះ វានឹងផ្តល់លទ្ធភាពឲ្យរូបលោកអាចបន្តកាន់អំណាចរហូតដល់ឆ្នាំ ២០៣៦។

បើយោងតាមច្បាប់ថតចំលងមួយ ដែលចេញផ្សាយនៅលើគេហទំព័រព័ត៌មានច្បាប់របស់រដ្ឋាភិបាលបានគូសបញ្ជាក់ថា មេដឹកនាំរុស្ស៊ីវ័យ ៦៨ឆ្នាំ ដែលបានកាន់អំណាចជាងពីរទសវត្សរ៍មកហើយនោះ បានចុះហត្ថលេខាលើច្បាប់ខាងលើនៅថ្ងៃចន្ទនេះ៕