BREAKING: អតីតប្រធានាធិបតីឡាវលោក Choummaly Sayasone ត្រូវបានជួយសង្គ្រោះ ក្រោយជួបគ្រោះថ្នាក់លិចទូក, មនុស្ស៨នាក់ស្លាប់ (Video inside)
05-04-2021 17:50
(វៀងច័ន្ទ)៖ អតីតប្រធានាធិបតីឡាវ លោក ជុំម៉ាលី សាយ៉ាសន (Choummaly Sayasone) ត្រូវបានជួយសង្គ្រោះបន្ទាប់ពីករណីលិចទូកទេសចរណ៍ បានកើតឡើងនៅក្នុងបឹងណាមងាំ (Nam Ngum) ក្បែររដ្ឋធានីវៀងច័ន្ទ កាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CGTN នាល្ងាចថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១។
ទូកទេសចរណ៍ខ្នាតធំខាងលើនេះ បានដឹកមនុស្សសរុបជាង ៤០នាក់ នៅមុនហេតុការណ៍កើតឡើងកាលពីវេលាម៉ោង ១០៖៣០នាទីព្រឹកថ្ងៃអាទិត្យម្សិលមិញ (ម៉ោងនៅវៀងច័ន្ទ) ដោយនៅលើទូកនោះមានអតីតប្រធានាធិបតីឡាវ លោក ជុំម៉ាលី សាយ៉ាសន ព្រមទាំងសមាជិកក្រុមគ្រួសាររបស់លោកផងដែរ។
គួរបញ្ជាក់ថា នៅក្រោយហេតុការណ៍កើតឡើង មនុស្សសរុប ៣១នាក់ត្រូវបានសង្គ្រោះ និង ០៨នាក់ទៀតស្លាប់។ បឹង Nam Ngum គឺជាគោលដៅទេសចរណ៍មួយរបស់អ្នកទីក្រុង ដែលស្ថិតនៅចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងវៀងច័ន្ទ៕