(ប៉េកាំង)៖ បុណ្យឆេងម៉េងជាបុណ្យប្រពៃណីដ៏សំខាន់មួយ នៃប្រទេសចិនបុណ្យ នេះមិនត្រឹមតែជាបុណ្យប្រពៃណីសម្រាប់សែនផ្នូរ និងសែនដូនតាប៉ុណ្ណោះទេ ថែមទាំងក៏ជាបុណ្យសម្រាប់រំលឹកវិញ្ញាណក្ខន្ធបុព្វបុរស ដែលបានពលីជីវិតនិងសំដែងនូ វសេចក្តីគោរពនិងការរំលឹកចំពោះវីរជនស្នេហាជាតិផងដែរ។

ដោយឡែកឆ្នាំនេះជាខួបទី១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិនដូចនេះបុណ្យឆេងម៉េងឆ្នាំនេះ កាន់តែប្រកបដោយអត្ថន័យមិនធម្មតា។
នាពេលថ្មីៗកន្លងទៅនេះ នៅប្រទេសចិនភាពយន្តទូរទស្សន៍មួយ ដែលមានចំណងជើងថា «យុគសម័យភ្ញាក់ឡើង» ទទួលបានប្រជាប្រិយភាពពីសំណាក់ទស្សនិកជន ដែលធ្វើប្រជាជនចិនបានរំលឹកឡើងវិញពីប្រទេសចិន កាលពី១០០ឆ្នាំមុន។

ភាពយន្តទូរទស្សន៍នេះ បានបង្ហាញឱ្យឃើញនូវសភាពដ៏លំបាកលំបិនកាលពី១០០ឆ្នាំមុន នៅកាលនោះប្រទេសចិន កំពុងស្ថិតក្នុងសម័យពាក់កណ្តាលអាណានិគម និងពាក់កណ្តាលសក្តិភូមិ ប្រទេសជាតិទន់ខ្សោយនិងក្រីក្រ រងការឈ្លានពាននិងធ្វើបាបពីប្រទេសខ្លាំងក្លា។

ក្នុងស្ថានការណ៍ដែលសង្គមចិនមានបញ្ហាលំបាកទាំងជាតិនិងអន្តរជាតិ អ្នកមានការយល់ដឹងខ្ពស់មួយចំនួន បានផ្តួចផ្តើមឱ្យធ្វើការតស៊ូព្យាយាមមិនខ្លាចពលីជីវិត និងមិនខ្លាចបង្ហូរឈាម ដើម្បីជួយសង្គ្រោះប្រទេសជាតិ និងជួយសង្គ្រោះប្រជាជនទូទាំងប្រទេស ហើយបានបង្កើតឡើងនូវ គំនិតសង្គមនិយមនិងកុម្មុយនិស្តនិយមជាបណ្តើរៗ ទីបំផុតបានឈានដល់គំនិតឯកភាពរួម ដែលថាមានតែសង្គមនិយមនិងកុម្មុយនិស្តនិយម ទើបអាចជួយសង្គ្រោះប្រទេសចិនបានភាពយន្តទូរទស្សន៍នេះ បានសឱ្យឃើញដោយស៊ីជម្រៅថា ការបង្កើតបក្សកុម្មុយនិស្តចិនគឺជាជម្រើស ដែលចៀសមិនរួចក្នុងប្រវតិ្តសាស្ត្រ។

ក្នុងភាពយន្តទូរទស្សន៍នេះ មានតួអង្គជាច្រើនដែលប្រជាជនខ្មែរក៏ស្គាល់ផងដែរដូចជា លោកប្រធានម៉ៅសេទុង លោកនាយករដ្ឋមន្ត្រី ជូ អេងឡាយ និងអ្នកបដិវត្តន៍ជំនាន់ចាស់ របស់ប្រទេសចិនមួយចំនួនផ្សេងទៀតជាដើម។ ក្នុងការតស៊ូព្យាយាមដើម្បីឯករាជ្យជាតិ និងបុព្វហេតុអភិវឌ្ឍដោយសន្តិភាព អ្នកបដិវត្តន៍ចិនទាំងនេះបានចងចំណងមិត្តភាពយ៉ាងជ្រាលជ្រៅ ជាមួយព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ហើយក៏បានរួមចំណែកដ៏ធំធេង ក្នុងការសម្រេចបាននូវ ឯករាជ្យនិងការរំដោះជាតិនៃប្រទេសរៀងខ្លួនផងដែរ។

ដើម្បីថ្លែងអំណរគុណដល់លោកប្រធានម៉ៅសេទុង និងប្រជាជនចិនដែលបានផ្តល់ការគាំទ្រ និងជំនួយឧបត្ថម្ភដ៏ថ្លៃថ្លាដល់ សង្គ្រាមប្រឆាំងអាមេរិក និងរំដោះជាតិរបស់កម្ពុជា សម្តេចព្រះបរមរតនកោដ្ឋន រោត្តម សីហនុ ទ្រង់បានព្រះរាជនិពន្ធបទចម្រៀង មានចំណងជើងថា «ជយោប្រទេសចិនប្រជាមានិត! ជយោលោកប្រធានម៉ៅសេទុង!»

រីឯលោកជូអេងឡាយនិងព្រះបាទនរោត្ដមសីហនុ មេដឹកនាំប្រទេសទាំងពីរបានជួបគ្នាជាលើកដំបូង នៅខែមេសាឆ្នាំ១៩៥៥ នៅឯសន្និសីទអាស៊ីអាហ្វ្រិកក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី ហើយបានចងចំណងមិត្តភាពយ៉ាងជិតស្និទ្ធនិងជ្រាលជ្រៅ។ សម្តេចព្រះបរមរតនកោដ្ឋនរោត្តមសីហនុ ធ្លាប់មានព្រះរាជបន្ទូលថាប្រជាជនខ្មែរនិងព្រះអង្គ មានមោទនភាពណាស់ ដែលបានចងចំណងមិត្តភាពជាមួយ លោក ជូ អេងឡាយ ដែលជាមហាមិត្តនិងមិត្តស្មោះត្រង់បំផុត។

បច្ចុប្បន្ននេះអ្នកដឹកនាំជំនាន់ចាស់ បានទទួលមរណភាពទៅហើយ អ្វីដែលបន្សល់ទុកឱ្យមនុស្សជំនាន់ក្រោយគឺ ឆន្ទៈយ៉ាងរឹងមាំ ដែលនឹងមិនចុះញ៉មនិងខិតខំប្រឹងប្រែងធ្វើការតស៊ូឥតស្រាកស្រាន្ត ដើម្បីឧត្តមគតិនិងប្រជាជាតិ។ ការរំលឹកវិញ្ញាណក្ខន្ធវីរជន ដែលបានពលីជីវិតអាចទទួលបានស្មារតីនិងកម្លាំងកាយចិត្ត សម្រាប់ឆ្ពោះទៅមុខ។

បច្ចុប្បន្ននេះប្រទេសចិនបានប្រែពី ប្រទេសទន់ខ្សោយក្រីក្រនិងត្រូវគេទន្រ្ទាន់កាន់កាប់ ក្លាយជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ហើយបានឈរជង្រ្គឹងនៅទិសបូព៌ានៃពិភពលោក។ ឥស្សនរជនអន្តរជាតិសម្គាល់ឃើញជាទូទៅថា ដោយពឹងផ្អែកទៅលើ ការដឹកនាំរបស់បក្សកុម្មុយនិសចិន និងឧត្តមភាពខាងប្រព័ន្ធរបប ប្រទេសចិនទទួលបានសមិទ្ធផលអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចនិងសង្គម ដែលគួរឱ្យពិភពលោកចាប់អារម្មណ៍ ប្រការនេះមិនត្រឹមតែបានបង្កើតជីវភាពរស់នៅដ៏ល្អបវរជូន ចំពោះប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវ កាលានុវត្តភាពកាន់តែច្រើនដល់ ការអភិវឌ្ឍជាសកលផងដែរ។

ប្រទេសចិននាពេលបច្ចុប្បន្នសម្រេចបាននូវ បំណងប្រាថ្នារបស់វីរបុរសទាំងឡាយ ពោលគឺស្វែងរកបាននូវផ្លូវអភិវឌ្ឍន៍ ដែលសមស្រឹបនឹងសភាពការណ៍ជាក់ស្តែង នៃប្រទេសចិនព្រមទាំងបានបង្កើតអច្ឆរិយ នៃការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងអច្ឆរិយនៃស្ថិរភាពសង្គមយូរអង្វែង។

ប៉ុន្តែប្រឈមនឹងប្រទេសចិនបែបនេះ ប្រទេសមួយចំនួននិងមនុស្សមួយចំនួនមាន «ការព្រួយបារម្ភ» ហើយចាត់ទុកប្រទេសចិនជា «ការគំរាមកំហែង» និង «សត្រូវ» ដោយបានប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីទប់ស្កាត់ប្រទេសចិន ធ្វើឱ្យប្រទេសចិនមានភាពបែកបាក់ និងគាបសង្កត់ទៅលើប្រទេសចិន។

ប្រឈមនឹងការរករឿងដោយគ្មានហេតុផលទាំងនេះ ប្រជាជនចិននឹងមិនចុះញ៉មជាដាច់ខាត ហើយនឹងរួមសាមគ្គីគ្នាឱ្យបានកាន់តែជិតស្និទ្ធថែមទៀត ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ដើរតាមផ្លូវអភិវឌ្ឍន៍សង្គមនិយមយ៉ាងមុតមាំ គ្មានប្រទេសណាមួយ និងកម្លាំងណាមួយ អាចរារាំងជំហានងើបឡើង ដោយសន្តិភាពរបស់ប្រទេសចិននោះឡើយ ព្រោះមានជំនឿក្នុងដួងចិត្តទើបអាចដើរកាន់តែឆ្ងាយ។

«គោលបំណងដើម» របស់សមាជិកបក្សកុម្មុយនិស្តចិន នឹងណែនាំសមាជិកបក្សកុម្មុយនិស្តចិនមួយជំនាន់ហើយ មួយជំនាន់ទៀតស្នងវេននិងធ្វើការតស៊ូព្យាយាមជាបន្តបន្ទាប់។ តាំងពីដើមមកគោលដៅរបស់ប្រទេសចិន មិនមែនចង់យកឈ្នះលើប្រទេសណាមួយនោះទេ តែគឺយកឈ្នះលើខ្លួនឯង និងក្លាយជាប្រទេសចិនដែលប្រសើរជាងមុន៕