(ប៉េកាំង)៖ ចាប់ផ្តើមពីថ្ងៃទី០៣ ខែមេសាតទៅ ប្រទេសចិនបានឈានចូលវិស្សមកាល ថ្ងៃបុណ្យឆេងម៉េងរយៈពេល ៣ថ្ងៃ។ នៅពេលធ្វើសកម្មភាពសំអាតផ្នូរសែនកុងម៉ា អ្វីដែលយើងមិនត្រូវបំភ្លេចនោះ គឺទុក្ករបុគ្គលបដិវត្តន៍ ដែលបានពលីជិវិតដើម្បីឯករាជ្យ និងការរំដោះជាតិ និងភាពរុងរឿងថ្កុំថ្កើងរបស់ប្រទេស។

១៖ “ម្តាយតំបន់Yimeng”--លោកស្រីWangHuanyu

ក្នុងអំឡុងពេលសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន លោកស្រី WangHuanyu បានបង្កើតទីតាំងថែទាំកូនក្មេងនៅតំបន់ Yimeng ដើម្បីទទួលបន្ទុកការចិញ្ចឹម និងថែទាំកូនរបស់ទាហាន ដែលចូលរួមក្នុងសង្គ្រាម។ ពីឆ្នាំ១៩៣៩ ដល់ឆ្នាំ១៩៤២ កុមារជាង ៤០នាក់ នៅក្នុងទីតាំងថែទាំបានធំធាត់ឡើង ដោយសុខភាពល្អបរិបូរ។ ក្រោយពេលឆ្នាំ១៩៤៣ មានកូនរបស់ទាហានបដិវត្តន៍ចំនួន ៤៥នាក់ទៀត ត្រូវបានចិញ្ជឹមដោយលោកស្រី Wang Huanyu។

២៖ “វីរបុរសម្តាយ”--លោកស្រី Deng Yufen

ក្នុងអំឡុងពេលសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន លោកស្រី Deng Yufen បានបញ្ជូនប្តី និងកូនចំនួន ០៥នាក់ទៅជួរមុខសង្គ្រោម ហើយបានដេរស្បែកជើងយោធានៅផ្ទះខ្លួន និងថែទាំអ្នករងរបួសនៃកងកម្លាំងក្រុមទី ៨ នៃកងបដិវត្តន៍ជាតិផងដែរ។

៣៖ លោកស្រី Hu Jibang អ្នកសារព័ត៌មាន

លោកស្រី Hu Jibang គឺជាអ្នកសារព័ត៌មានមួយរូប ដែលជាអ្នកសារព័ត៌មានចិនតែមួយគត់ នៅសមរភូមិសូវៀត - អាល្លឺម៉ង់ និងជាអ្នកសារព័ត៌មានតែមួយគត់ ដែលកាន់លិខិតឆ្លងដែនការទូត ក៏ដូចជាអ្នកសារព័ត៌មានប្រចាំ នៅជួរមុខសង្គ្រាមរយៈពេលវែងជាងគេ។ លោកស្រីបានមើលឃើញដោយផ្ទាល់ភ្នែក នូវដំណើរទាំងមូលនៃសង្គ្រាមសូវៀត - អាល្លឺម៉ង់ ហើយបានសរសេររបាយការណ៍ជាច្រើននៅសមរភូមិ និងបានថតរូបប្រវត្តិសាស្រ្តដ៏មានតម្លៃជាច្រើន ដែលបានលើកទឹកចិត្តឱ្យទាហាន និងប្រជាជនចិន និងរុស្ស៊ីប្រយុទ្ធប្រឆាំងដល់ទីបញ្ចប់។

៤៖ លោក Xia Minghan

នៅមុនពេលពលីជីវិត លោក Xia Minghan បានសរសេរប្រយោគប្រកបដោយភាពយុតិ្តធម៌ដែលថា «កាប់ក្បាលមិនអីទេ ដរាបណាលទ្ធមានភាពពិត» ដែលបានបង្ហាញពីវីរភាពរបស់ សមាជិកបក្សកុម្មុយនិស្តលើឧត្តមគតិដ៏ខ្ពង់ខ្ពស់ ហើយបានបំផុសប្រជាជនជំនាន់ក្រោយ ច្រើនអនេកធ្វើការតស៊ូព្យាយាម។

៥៖ ទាហានកងទ័ពក្រហមស្ត្រីចំនួន ០៣នាក់

នៅក្នុងភូមិ Shazhou ស្រុក Rucheng ខេត្ត Hunan មានទាហានកងទ័ពក្រហមស្ត្រីចំនួន ០៣នាក់ បានស្នាក់នៅក្នុងផ្ទះរបស់យាយ Xu Jiexiu មុនពេលចាកចេញ ពួកគេបានកាត់ភួយពាក់កណ្តាល ដែលជាភួយតែមួយរបស់ពួកគេទុកឱ្យយាយ។ យាយបាននិយាយថា តើបក្សកុម្មុយនិស្តចិនគឺជាអ្វី? បក្សកុម្មុយនិស្តចិនគឺមានភួយតែមួយប៉ុណ្ណោះ ក៏កាត់ពាក់កណ្តាលជូនឱ្យពលរដ្ឋផងដែរ។ ប្រវត្ដិសាស្ដ្រមហាដំណើរនៃកងទ័ពក្រហម គឺជាប្រវត្តិសាស្ត្រដែលឆ្លុះបញ្ចាំងពី សេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរវាងយោធា និងប្រជាជនស៊ីវិល៕