(គែរ)៖ ប្រធានអាជ្ញាធរព្រែកជីក Suez លោក Osama Rabie បាននិយាយថា ប្រទេសអេហ្ស៊ីបកំពុងសិក្សាពីលទ្ធភាពពង្រីកបណ្តាញដឹកជញ្ជូនព្រែកជីក Suez ឲ្យបានកាន់តែធំ ដើម្បីបង្ការកុំឲ្យហេតុការណ៍ជាប់គាំងកប៉ាល់យក្សម្តងទៀត ដែលបានរំខានដល់ការធ្វើនាវាចរណ៍នៅទីនោះប្រហែលមួយសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១។
ដោយមិនបញ្ជាក់ថានរណាជាអ្នកទទួលខុសត្រូវលោក Rabie បានលើកឡើងថា ការខាតបង់និងសំណងដោយសារការបិទព្រែកជីននេះ អាចឈានដល់០១ពាន់លានដុល្លារ។
គួរបញ្ជាក់ថា ប៉ាល់ដឹកទំនិញខ្នាតយក្សឈ្មោះ Ever Given បានជាប់គាំងនៅឯព្រែកជីកស៊ុយអេ (Suez Canal) ជិតមួយសប្តាហ៍ បន្ទាប់ពីវាបានបាត់បង់ម្ចាស់ការដោយសារតែ ខ្យល់កន្ត្រាក់កាលពីថ្ងៃអង្គារ ទី២៣ ខែមីនាកន្លងទៅនេះ។ កប៉ាល់ Ever Given គឺជាកប៉ាល់ទឹកទូរកុងទែណឺ ដែលមានបណ្តោយប្រវែង ៤០០ម៉ែត្រ និងទទឹង ៥៩ម៉ែត្រ និងទម្ងន់ ២០០,០០០តោន។