(ម៉ានីល)៖ អាជ្ញាធរសុខាភិបាលហ្វីលីពីននៅថ្ងៃសុក្រ ទី០២ ខែមីនា ឆ្នាំ២០២១នេះ បានរាយការណ៍ឲ្យដឹងថា ហ្វីលីពីនបានកត់ត្រាករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ រហូតដល់ ១៥,៣១០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
វាជាតួលេខរាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះត្រូវបានវាយប្រហារដោយឆ្លងជំងឺរាតត្បាតសកលនេះកាលពីខែមករា ឆ្នាំ២០២០មក។
បូកបញ្ចូលជាមួយករណីឆ្លងថ្មីខាងលើ នាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសហ្វីលីពីនកើនដល់ ៧៧១,៤៩៧ករណី ក្នុងនោះ ១៣,៣២០នាក់ បន្ទាប់ពីរកឃើញអ្នកស្លាប់ថ្មីចំនួន ១៧នាក់ទៀតនៅថ្ងៃនេះ។
គួរបញ្ជាក់ថា ហ្វីលីពីនដែលមានប្រជាជនសរុបប្រមាណ១១០លាននាក់ រហូតមកទល់ពេលនេះបានធ្វើតេស្តលើប្រជាជនចំនួន ៩.៥លាននាក់ហើយ៕