(ប៉េកាំង)៖ បុណ្យឆេងម៉េងជាថ្ងៃបុណ្យប្រពៃណីរបស់ប្រទេសចិន ដែលតាមទម្លាប់មានការសែនកុងម៉ា ដើម្បីរំលឹកបុព្វការីជន។ ដូច្នេះក្នុងឱកាសនេះ យើងសូមពន្យល់ពីឃ្លាកំណាព្យចិនបុរាណដ៏ល្បីមួយ ស្តីពីការធ្វើគារវកិច្ចចំពោះវីរជន៖ 天地英雄气, 千秋尚凛然។
ដកស្រង់ពីកំណាព្យ «蜀先主庙» (នឹករំលឹកលីវប៉ី /At the Temple of Liu Bei ) និពន្ធដោយលោក លីវ យូស៊ី (Liu Yuxi) នៃរជ្ជកាលថាំង (Tang Dynasty) មានន័យថា៖ ស្មារតីវីរជននៅពាសពេញមេឃនិងដី ទោះបានកន្លងផុតទៅរាប់រយឆ្នាំហើយក្តី ក៏ត្រូវគេគោរពសរសើរជាប់រហូត។
កំណាព្យនេះត្រូវបានចេញផ្សាយ នៅប្រហែល ឆ្នាំ៨២១នៃគ្រឹស្តសករាជ។ វីរជនដែលតែងកំណាព្យបានលើកឡើងគឺសំដៅលើ លីវប៉ី ក្នុងសម័យសាមកុក។ លីវប៉ី កើតក្នុងគ្រួសារក្រីក្រ ឋានៈទាប តែនៅទីបំផុតបានចែកទឹកដីចិនបុរាណជាមួយ ឆាវឆាវ និង សូនឈួន ឆាកជីវិតរបស់គាត់ បានបង្ហាញពីគុណតម្លៃនៃឆន្ទៈរបស់វីរជន។ ឃ្លាមួយនេះបង្ហាញពីការកោតសរសើរខ្លាំងចំពោះស្មារតីវីរជន។
ស្មារតីវីរជននៅពាសពេញមេឃនិងដី ទោះបានកន្លងផុតទៅរាប់រយឆ្នាំហើយក្តី ក៏ត្រូវគេគោរពសរសើរជាប់រហូត។ ប្រជាជាតិដ៏មានក្តីសង្ឃឹម មិនត្រូវបំភ្លេចវីរជនរបស់ខ្លួនទេ ប្រទេសជាតិដ៏មានអនាគត មិនត្រូវគ្មានអ្នកឈានមុខនោះឡើយ។
លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន គោរពនិងមានគារវកិច្ចខ្លាំងចំពោះវីរជន។ ជាច្រើនឆ្នាំកន្លងទៅនេះ ក្នុងឱកាសបុណ្យឆេងម៉េង លោក ស៊ី តែងតែទៅសំដែងសេចក្តីគោរព ចំពោះវីរជនដែលបានពលីជីវិត ក្នុងសកម្មភាពខុសៗគ្នា លោកក៏តែងតែសង្កត់ធ្ងន់ថា៖ «យើងត្រូវគោរពវីរជន គាំពារវីរជន រៀនសូត្រតាមវីរជន ស្រឡាញ់វីរជន»។
តើនរណាជាវីរជនក្នុងដួងចិត្តរបស់លោក ស៊ី ជីនភីង? គឺអ្នកទាំងឡាយណាដែលបានពលីជីវិត ដើម្បីដណ្តើមឯករាជ្យជាតិ និងរំដោះប្រជាជាតិ, អ្នកទាំងឡាយណាដែលបានតស៊ូយ៉ាងអង់អាចក្លាហាន ដើម្បីឱ្យប្រជាជាតិអាចចេញផុតពីការគ្រប់គ្រង របស់ពួកអាណានិគម និងការឈ្លានពានពីកម្លាំងខាងក្រៅ, អ្នកទាំងឡាយណា ដែលបានជួយត្រួសត្រាយមាគ៌ាអភិវឌ្ឍន៍ថ្មី សម្រាប់ប្រទេសជាតិ។
តាមពិត វីរជនគឺនៅក្បែរយើង កាលណាប្រទេសជាតិត្រូវការ អ្នកដែលបានខិតខំបំពេញការងារជាប្រចាំនៅកន្លែងបានចេញមុខនៅគ្រាលំបាក ក៏ដូចមនុស្សទាំងឡាយ ដែលបានចូលរួមគាំទ្រការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង នាពេលបច្ចុប្បន្ននេះសុទ្ធតែជាវីរជន។ វីរជនជាឆ្អឹងខ្នងនៃប្រជាជាតិ ហើយស្មារតីរបស់វីរជន នឹងលើកទឹកចិត្តយ៉ាងខ្លាំងឱ្យយើង បន្តឈានទៅមុខ៕
ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន