(បានដាស៊េរីបេហ្កាវ៉ាន់)៖ ព្រះចៅស៊ូលតង់ព្រុយណេ ហាជី ហាសាណាល់ បុលគីយ៉ាស់ ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសដំបូងរួចរាល់ហើយ ស្របពេលយុទ្ធនាការចាក់វ៉ាក់សាំង នឹងត្រូវចាប់ផ្តើមនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១។
ក្រសួងសុខាភិបាលព្រុយណេបានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា ព្រះចៅស៊ូលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ ទទួលបានការ ចាក់វ៉ាក់សាំង COVID-19 ដូសដំបូង នៅឯព្រះរាជវាំងអ៉ីតាណា នូរូល អ៉ីម៉ាន (Istana Nurul Iman) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយទ្រង់បានប្រកាសអនុញ្ញាតឲ្យ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅថ្ងៃសៅរ៍សប្តាហ៍នេះ ដល់សាធារណជន ជាដំណាក់កាលៗ។
គួរបញ្ជាក់ថា ព្រុយណេបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ចំនួន០៣ នៅក្នុងប្រទេសខ្លួន រួមមាន វ៉ាក់សាំង AstraZeneca, វ៉ាក់សាំង Pfizer-BioNTech និងវ៉ាក់សាំង Sinopharm។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ព្រុយណេក៏បានប្រកាសពីការរកឃើញករណីឆ្លង ថ្មី០១ករណីផងដែរ ដែលជាករណីនាំចូល ខណៈប្រទេសនេះមិនមានករណីឆ្លងក្នុងស្រុក ចាប់តាំងតែពីខែឧសភា ឆ្នាំ២០២០មក។ សរុបព្រុយណេបានកត់ត្រានូវករណីឆ្លង COVID-19 ទាំងអស់២១៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយ១៩៥នាក់ និងស្លាប់០៣នាក់៕