(តិចសាស់)៖ នៅអំឡុងចុងខែមីនា ឆ្នាំ២០២១ រូបភាពជាច្រើនសន្លឹកត្រូវបានបែកធ្លាយ ចេញពីក្នុងមណ្ឌលឃុំឃាំងជនភៀសខ្លួន Donna ដ៏ធំមួយនៅក្នុងរដ្ឋតិចសាស់ ជាប់តំបន់ព្រំដែនជាមួយប្រទេសមិចស៊ីកូ ដែលបានធ្វើឲ្យសាធារណជនទូទាំងសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល មានការតក់ស្លុត ចំពោះអ្វីដែលបាន និងកំពុងកើតឡើងនោះ។ នេះបើតាមការដកស្រង់ពីសារព័ត៌មានអន្តរជាតិធំៗដូចជា BBC, Al jazeera និងសារព័ត៌មានជាច្រើនទៀត។
ក្រោយបែកធ្លាយរូបភាពទាំងឡាយ ដែលគេឃើញមានទាំងក្មេងៗមិនទាន់គ្រប់អាយុ ត្រូវបានដាក់ឲ្យនៅប្រជ្រៀតគ្នា ជាមួយមនុស្សធំៗដ៏គួរឲ្យអាសូរ។ រូបភាពទាំងអស់នេះ គឺជាត្រូវបានចាត់ទុកជាទិដ្ឋភាពអាក្រក់ដំបូងបំផុតហើយ សម្រាប់រដ្ឋបាលលោក ចូ បៃដិន គិតចាប់តាំងពីលោកឡើងកាន់តំណែង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ អ្នករិះគន់មួយចំនួនផ្សេងទៀត បានស្តីបន្ទោសគោលនយោបាយលោក ចូ បៃដិន ដែលបានបង្កឲ្យមានលំហូរជនភៀសខ្លួនខុសច្បាប់ ចូលមកក្នុងសហរដ្ឋអាមេរិក។
ដោយឡែកក្រុមមួយផ្សេងទៀត បានចាត់ទុកចំណាត់ការរបស់ អាជ្ញាធរសន្តិសុខព្រំដែន និងក្រសួងពាក់ព័ន្ធអាមេរិកថា ជាការរំលោភបំពានសិទ្ធិមនុស្ស ជាពិសេសទៅលើសុវត្ថិភាពកុមារ និងអនីតិជន ដូចកម្រងវីដេអូមួយខាងក្រោមនេះ ដែលជាការទម្លាយរូបភាពគួរឲ្យតក់ស្លុតបន្ថែម និងឯកសារសម្ងាត់សំខាន់ៗដោយវែបសាយ Project Veritas៖
«ខ្ញុំកំពុងស្ថិតនៅរដ្ឋតិចសាស់ ហើយអ្នកអាចមើលទៅទីនោះបាន នោះគឺជាមណ្ឌលឃុំខ្លួនឈ្មោះ Donna នៅក្បែរតំបន់ព្រំដែន (អាមេរិក-មិចស៊ីកូ) ហើយកាលពីជាងមួយខែមុនប៉ុណ្ណោះ វាត្រូវបានសាងសង់ឡើង ដែលមានរាប់ពាន់រាប់ម៉ឺនបន្ទប់ ហើយគ្មាននរណាធ្លាប់ឃើញរូបភាព អំពីផ្នែកខាងក្នុងនៃមណ្ឌលឃុំឃាំងនេះឡើយ ព្រោះពួកគេមិនអនុញ្ញាតឲ្យអ្នកខាងក្រៅ ដែលគ្មានភារៈកិច្ចចូលទៅកាន់ទីនោះជាដាច់ខាត ហើយគ្មាននរណាម្នាក់ ធ្លាប់ចូលទៅកាន់ទៅនោះឡើយ រហូតមកទល់នឹងពេលឥឡូវនេះ វែបសាយមួយឈ្មោះ Project Veritas (projectveritas.com) បានទម្លាយ «រូបភាពដែលអ្នកមិនធ្លាប់ឃើញពីមុន» នៅក្នុងមណ្ឌលឃុំឃាំង Donna ស្ថិតក្នុងទីតាំងប្រើប្រាស់សម្រាប់ទទួលជនភៀសខ្លួន នៅក្នុងរដ្ឋតិចសាស់»។
វាជាគឺជាបណ្តុំរូបភាពដ៏គួរឲ្យតក់ស្លុត ដែលបង្ហាញឲ្យឃើញមនុស្សជាច្រើននាក់ កំពុងគ្របខ្លួនពួកគេដោយក្រណាត់ ឬតង់ភ្លឺៗ ហើយពួកគេខ្លះត្រូវបានដាក់ឲ្យដេកផ្កាប់មុខនឹងដី, ហេតុអ្វីបានជារដ្ឋបាលអាមេរិក មិនមានស្មោះត្រង់ចំពោះរឿងនេះ? ហេតុអ្វីពួកគេមិនបង្ហាញលោកអ្នក អំពីរូបភាពទាំងអស់នេះ? មានបុរសម្នាក់មកដល់ហើយ ដោយគេប្រាប់យើងឲ្យចាកចេញពីទីនេះ... យើងជាអ្នកសារព័ត៌មាន! ... មិនខ្វល់ថាអ្នកជាអ្វីទេ អ្នកត្រូវតែចាកចេញ, អ្នកកំពុងនៅទីកន្លែងឯកជនហើយ!
ពួកគេបានប្រាប់ថា វាជាទីកន្លែងឯកជន ប៉ុន្តែតើអ្នកដឹងទេថា អ្វីដែលមិនមែនជាទ្រព្យសម្បត្តិឯកជន? នោះគឺផ្ទៃអាកាស! យើងនឹងឡើងជិះយន្តហោះ Cirrus នេះ ហើយហោះចំពីលើមណ្ឌលឃុំឃ្លាំងនោះតែម្តង ដើម្បីសម្លឹងមើលឲ្យកាន់តែច្បាស់។ ផ្ទៃអាកាសមិនមែនជាកន្លែងឯកជនទេ ដូច្នេះយើងកំពុងហោះហើរនៅកម្ពស់ ១,០០០ហ្វីត (ជាង ៣០០ម៉ែត្រ)។ នោះហើយគឺជាមណ្ឌលឃុំឃាំង, អ្នកអាចឃើញវាហើយ។ នោះគឺវាហើយ យើងកំពុងហោះហើរពីលើមណ្ឌលឃុំឃាំង ដើម្បីផ្តល់ឲ្យទស្សនាឃើញចំណុចនោះកាន់តែច្បាស់។
មានតង់មួយចំនួន... អ្នកឃើញឡានក្រុងមួយគ្រឿងនៅទីនោះ។ ឡានក្រុងកំពុងចាកចេញពីមន្ទីរឃុំឃ្លាំង ដោយដឹកក្មេងៗនៅក្នុងនោះ។ អំឡុងការធ្វើសន្និសីទសារព័ត៌មានក្នុងសេតវិមាន មន្ត្រីឆ្លើយឆ្លងព័ត៌មាន ត្រូវបានអ្នកកាសែតសួរនាំថា ហេតុអ្វីបានជាពួកគេ មិនបញ្ចេញរូបភាពទាំងអស់នេះ? មន្ត្រីរូបនោះបានឆ្លើយតបថា «ជាថ្មីម្តងទៀត យើងនៅតែប្តេជ្ញាចិត្ត ក្នុងការចែករំលែកជាមួយអ្នកទាំងអស់គ្នា ពាក់ព័ន្ធទិន្នន័យអំពីក្មេងៗ ដែលបានឆ្លងកាត់់ និង...»។ មន្ត្រីរូបនោះ នៅតែព្យាយាមឆ្លើយពង្វាងសំនួរយ៉ាងដូច្នេះទៀតថា «យើងនៅតែប្តេជ្ញាចិត្ត ចំពោះតម្លាភាព... ខ្ញុំមិនទាន់មានព៏ត៌មានបន្ថែមសម្រាប់អ្នក នៅក្នុងពេលនេះឡើយ»។
ប្រសើរណាស់! រដ្ឋមន្ត្រីទទួលបន្ទុកឆ្លើយឆ្លងព័ត៌មាន ប្រចាំសេតវិមាន (លោកស្រី Jen Psaki) បានទុកឲ្យ Project Veritas ធ្វើការងាររបស់អ្នកមួយនេះជូនអ្នកហើយ ព្រោះគ្រាន់តែយប់មិញប៉ុណ្ណោះ យើងទទួលបានរូបភាពទាំងអស់នេះ ដែលបង្ហាញអំពីផ្នែកខាងក្នុង នៃមណ្ឌលឃុំឃាំងនោះ... ឥឡូវយើងឃើញរូបភាពទាំងនេះ ពិតគួរឲ្យញញើតខ្លាំងជាទីបំផុត...។ បន្ថែមពីលើការបញ្ចេញវីដេអូនេះ Project Veritas ក៏បានស្វែងយល់ផងដែរថា រូបភាពទាំងអស់នេះត្រូវបានថត នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះប៉ុណ្ណោះ នៅផ្នែកចំនួន ០៨ និងតង់ចំនួន ០៨ ហើយតង់នីមួយៗមានមនុស្សនៅក្នុងនោះយ៉ាងហោចណាស់ ៣,០០០នាក់ កំពុងស្ថិតក្នុងការឃុំឃាំង នៅមណ្ឌលខាងលើនេះ... ហើយផ្នែកមួយនៃតង់នោះ គឺជាកន្លែងចំនួន ៨ប្លុកតូចទៀត ដែលផ្ទុកក្រុមអនីតិជនប្រមាណ ៦០០នាក់ (មានក្មេងប្រុសអាយុពី ៧-១៧ឆ្នាំ) ដោយពួកគេត្រូវបានបែកចែកទៅតាមអាយុ និងទំហំនៃកន្លែងផ្ទុកពួកគេ ហើយ ៥០នាក់ ក្នុងចំណោមពួកគេនោះត្រូវបានគេដឹងថា «មានវិជ្ជមានកូវីដ១៩»។
នៅក្នុងមណ្ឌលឃុំឃាំងមួយនេះ មានទាំងកន្លែងស្នាក់នៅធម្មតា និងកន្លែងពេទ្យសង្គ្រោះបន្ទាន់។ ការពិតវិបត្តិនៅព្រំដែននេះ ហាក់ដូចគ្នាគ្មានភាពធូរស្រាលឡើយ ដោយយើងទើបទទួលបាន ព័ត៌មានបែកធ្លាយថ្មី ដែលមួយនេះគឺបានមកពីក្រសួងសន្តិសុខមាតុភូមិ... ក្នុងនោះគឺជាការរៀបចំដោយអាជ្ញាធរអនុវត្តច្បាប់ និងការពារព្រំដែន (CBP) នៃការិយាល័យចារកម្មអាមេរិក ដោយពួកគេបានព្រមានពី ភាពដែលអាចទៅរួចដែលក្រុមអ្នកភៀសខ្លួន មកពីតំបន់អាមេរិកកណ្តាល កំពុងធ្វើដំណើរមកកាន់ទីនេះ ក្នុងរយៈពេលមិនដល់ពីរសប្តាហ៍ឡើយ យ៉ាងយូរគឺនៅថ្ងៃទី៣០ ខែមីនា ហើយគិតចាប់ពីពេលនេះដល់ថ្ងៃទី៣០ ខែមីនា, និងរបៀបដែលជនភៀសខ្លួនប្រមូលផ្តុំ, ហើយកងកម្លាំង CBP នៅតំបន់នោះគួរធ្វើការងារយ៉ាងជិតស្និទ្ធជាមួយគ្នា និងពង្រឹងទំនាក់ទំនង ជាប្រចាំជាមួយដៃគូនានារបស់ CBP ក្នុងនោះមានដូចជា ICE ក៏ដូចជាទីភ្នាក់ងារសន្តិសុខ និងជនភៀសខ្លួនទាំងឡាយ។
គ្រប់រថយន្តទាំងអស់ដែលបើកឆ្លងកាត់យើង កំពុងសម្លឹងមើលយើង ហើយមនុស្សជាច្រើននៅទីនេះ បានឲ្យម្រាមដៃកណ្តាលមកកាន់យើង... មនុស្សជាច្រើនមិនសប្បាយចិត្តទេ នៅពេលឃើញយើងថតវីដេអូ និងផ្តិតយកសកម្មភាព ឬសួរសំនួរនានាអំពីមណ្ឌលមួយនេះ... មិនមែនមានតែ DHS (ក្រសួងសន្តិសុខមាតុភូមិ) ដែលបានបែកធ្លាយឯកសារចេញមកនោះទេ ដោយផ្នែកសំនួរ-ចម្លើយឯកជនមួយទៀតនៃ DHS ក្នុងនោះគេឃើញមានលោករដ្ឋមន្ត្រី Alejandro Mayorkas បានលើកឡើងអំពីអ្វីដែលកំពុងកើតមានឡើង នៅតាមព្រំដែននេះ ហើយលោកអ្នកអាចស្តាប់លឺ អំពីអ្វីដែលលោក Alejandro បានលើកឡើងថា «រដ្ឋបាលថ្មី (របស់លោក ចូ បៃដិន) បានសម្រេចមិនបណ្តេញក្មេងៗ ដែលគ្មានទីពឹងទាំងនោះ ត្រឡប់ទៅវិញឡើយ... ហើយអ្វីយើងកំពុងដោះស្រាយ នោះការកើនឡើងបញ្ហាគួរឲ្យកត់សម្គាល់មួយនៃក្មេងៗ ដែលគ្មានអាណាព្យាបាលមកជាមួយ នៅតាមច្រកព្រំដែននានា»។
នេះគឺជារថយន្តរបស់អាជ្ញាធរអនុវត្តច្បាប់ និងការពារព្រំដែន (CBP)... ទាំងនេះគឺជាក្មេងៗអាយុចាប់ពី ៧-១៧ឆ្នាំ ស្ថិតនៅក្នុងរថយន្តវ៉ែន កំពុងបក់ដៃដាក់យើងហើយឥឡូវនេះ។ មនុស្សដែលស្ថិតនៅក្នុងមណ្ឌលឃុំឃាំងនោះ បើតាមប្រភពពី Project Veritas គឺជាក្មេងៗ និងអនីតិជនអាយុចន្លោះពី ៧-១៧ឆ្នាំ ដែលជាសរុបទៅសុទ្ធតែជាភេទប្រុសចំនួន ៦០០នាក់។ ហើយអ្នកអាចឃើញនៅជ្រុងនេះ... គឺស្ថិតនៅតំបន់ភាគខាងត្បូង Donna នៃរដ្ឋតិចសាស់ នៅជាប់ព្រំដែនមិចស៊ីកូ...៕