Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី អោង សាន ស៊ូជីមានសុខភាពល្អធម្មតា, នេះបើតាមមេធាវីរបស់លោកស្រី (Video inside)

31-03-2021 17:37

(រ៉ង់ហ្គូន)៖ មេធាវីម្នាក់របស់លោកស្រី អោង សាន ស៊ូជី នៅថ្ងៃពុធនេះបាននិយាយថាមេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវបានយោធាទម្លាក់ពីអំណាច និងកំពុងជាប់ឃុំរូបនេះ

មានសុខភាពល្អធម្មតា កំឡុងលោកស្រីចូលរួមក្នុងកិច្ចពិភាក្សាមួយតាមរយៈវីដេអូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។

លោក មីន មីន សូ (Min Min Soe) ជាមេធាវីម្នាក់របស់លោកស្រី ស៊ូជី ធ្វើការអះអាងខាងលើប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters តាមទូរស័ព្ទ។ លោក មីនបានគូសបញ្ជាក់ យ៉ាងខ្លីដូច្នេះថា៖ «លោកស្រី ស៊ូជី មានសុខភាពល្អធម្មតា ដោយរាងកាយ និងស្បែករបស់លោកស្រីមិនមានបញ្ហាអ្វីនោះទេ»។ លោកបន្ថែមថាលោកស្រី ស៊ូជី ដែលកំពុងជាប់ ឃុំចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈមក ចង់ជួបពិភាក្សាជាមួយក្រុមមេធាវីជាលក្ខណៈបុគ្គល និងយល់ព្រមឱ្យកិច្ចពិភាក្សាតាមរយៈវីដេអូដែលមាន វត្តមានរបស់ប៉ូលិសនោះទេ។

គួរបញ្ជាក់ថា លោកស្រី ស៊ូជី មានអាយុ៧៥ឆ្នាំ ត្រូវបានរបបយោធាមីយ៉ាន់ម៉ា ចោទប្រកាន់ពីបទល្មើសជាច្រើន ក្នុងនោះរួមមានទាំងការកាន់កាប់វិទ្យុទាក់ទងខុសច្បាប់, ការបំពានលើវិធានការទប់ស្កាត់ COVID-19 និងអំពើពុករលួយជាដើម។ ប៉ុន្តែ ខាងមេធាវីរបស់លោកស្រីបានច្រានចោលការចោទប្រកាន់ទាំងនេះដោយចាត់ទុកវាថាជារឿង កំប្លែងគួរឱ្យអស់សំណើច៕